ភាព​ប្រកួត​ប្រជែង​គុណភាព​ផលិតផល​អាស៊ាន

0:00 / 0:00

រដ្ឋាភិបាល​ជា​ប្រទេស​សមាជិក​អាស៊ាន ត្រូវ​ពង្រឹង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ដោយសារ​តែ​ជា​យន្តការ​តែមួយ​គត់ ដើម្បី​ធានា​សន្តិសុខ​ស្បៀង នៅ​ពេល​ដែល​សហគមន៍​អាស៊ាន​បង្កើត​នៅ​ឆ្នាំ​២០១៥។

ការ​បង្កើត​សហគមន៍​អាស៊ាន​នឹង​បង្កើត​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កត្តា​នេះ​នឹង​បង្ក​ផល​លំបាក​ដល់​សហគ្រាស ជា​ពិសេស​សហគ្រាស​ខ្នាត​តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ប្រឈម​នឹង​ការ​ក្ស័យ​ទុន។

ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច ដូច​ជា​ប្រទេស​ឡាវ មីយ៉ាន់មា ឬ ភូមា និង​ប្រទេស​កម្ពុជា ម្ចាស់​សហគ្រាស​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជា​មុន​លើ​ការ​បង្កើន​ភាព​ប្រកួតប្រជែង​គុណភាព​ផលិតផល​ជា​កត្តា​សំខាន់​នៅ​បរិបទ​សមាហរណកម្ម​ពាណិជ្ជកម្ម​សេរី។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក អាន ស៊ីថាវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។