បច្ចេក​ទេស​ដាំ​ចេក​ពងមាន់

ចេក​ពងមាន់​គឺ​ជា​ចេក​មួយ​ប្រភេទ​មាន​រូបរាង​តូច សម្បក​និង​សាច់​ពណ៌​លឿង រស​ជាតិ​ផ្អែម។

ចេក​ពងមាន់​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​កសិករ​នៅ​ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្តាល និយម​ដាំ​បំផុត​បន្ទាប់​ពី​ដំណាំ​គូឆាយ ពី​ព្រោះ​កសិករ​ខ្លះ​យល់​ថា ជា​ដំណាំ​ងាយ​ដាំ ស្រួល​ថែទាំ ហើយ​លក់​បាន​តម្លៃ​គួរ​សម ជា​ពិសេស​នៅ​រដូវ​ចូល​ឆ្នាំ​ចិន។

តើ​ការ​ដាំ​ចេក​ពងមាន់​មាន​ស្ថានភាព​ងាយ​ស្រួល​និង​លំបាក​យ៉ាង​ណា​ខ្លះ?

ក្នុង​នាទី​កសិកម្ម​ក្នុង​ពេល​នេះ លោក ឡេង ម៉ាលី សូម​លោក​យក​បច្ចេកទេស​នៃ​ការ​ដាំ​ចេក​ពងមាន់​មក​ជម្រាប​ជូន។