អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា

ប្រទេស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ដូចជា​សហភាព​អឺរ៉ុប​ជាដើម បាន​ផ្ដល់​អនុសាសន៍​ដល់​កម្ពុជា អំពី​ការ​កែ​ទម្រង់​របៀប​គ្រប់គ្រង​ចាត់ចែង​ការ​បោះ​ឆ្នោត។

0:00 / 0:00

កាល​ពី​ឆ្នាំ​២០០៨ សហភាព​អឺរ៉ុប​បាន​ផ្ដល់​អនុសាសន៍​ជា​ពីរ​ប្រភេទ​សម្រាប់​ពេល​មុន​បោះ​ឆ្នោត ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៣ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ ការ​កែ​លម្អ​ដំណើរការ​ជំរុញ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការ​បោះឆ្នោត និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា។

ក្នុង​នាទី​ពលរដ្ឋ​វិជ្ជា​នៅ​ពេល​នេះ លោក ហាស់ សាន សូម​លើក​យក​មូលហេតុ​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់​អនុសាសន៍​នោះ៖

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) រួម​នឹង​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ឲ្យ​ដឹង​អំពី​វិធានការ​កែ​សម្រួល​នូវ​លក្ខន្តិកៈ​ខ្លះ​ទាក់ទង​នឹង​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ម្តងៗ ទាំង​ថ្នាក់​ឃុំ សង្កាត់ ទាំង​ថ្នាក់​ជាតិ។

ក្រុម​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ការ​កែប្រែ​ទម្រង់​បែបបទ​ខ្លះ​បែប​នេះ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ខ្លះ​ពី​សហគមន៍​អន្តរជាតិ។

ក្នុង​នាទី​ពលរដ្ឋ​វិជ្ជា​នៅ​ពេល​នេះ លោក ហាស់ សាន សូម​លើក​យក​ចំណុច​មួយ​ចំនួន​ដែល​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ពី​សហភាព​អឺរ៉ុប បាន​ផ្ដល់​ក្នុង​អនុសាសន៍​នៅ​ខែ​តុលា ឆ្នាំ​២០០៨។

ស្ដាប់​សំឡេង​ភាគ​២