ការ​បែង​ចែក​ដីធ្លី​អាជីវ​កម្ម​រ៉ែ​និង​​ការ​ប្រមូល​ពន្ធដារ

មនុស្ស​សាមញ្ញ​មាន​គ្រួសារ មាន​ការពិសោធ​ផ្ទាល់ ក៏​ដឹង​ច្បាស់ អ្នក​ជំនាញ​ផ្នែក​កិច្ចការ​សេដ្ឋកិច្ច ក៏​សិក្សា​ឃើញ​ដូច​គ្នា​ថា កាលណា​គ្រួសារ​មួយ​កើន​សមាជិក មាន​កូន​ចៅ​ច្រើន​បន្តិច​ម្តងៗ គ្រួសារ​នោះ​ត្រូវ​ការ​ពង្រីក​ដីធ្លី​សម្រាប់​រស់​នៅ និង​ដីធ្លី​សម្រាប់​ដាំ​ដុះ​បង្កបង្កើន​ផល​ដើម្បី​ជីវភាព ឬ​សេដ្ឋកិច្ច​គ្រួសារ​របស់​គេ។

0:00 / 0:00

តើ​ពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ ដែល​ថា​យ៉ាង​តិច ៨០% ជា​កសិករ ដែល​ត្រូវការ​ដី​ធ្វើ​កសិកម្ម​មាន​ដីធ្លី​សម្រាប់​រស់​នៅ និង​ដីធ្លី​សម្រាប់​បង្កបង្កើន​ផល​គ្រប់​គ្នា ឬ​ទេ?

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហាស់ សាន ស្ដី​អំពី​ទីតាំង​ដីធ្លី​នៅ​តំបន់​ខ្លះ ដែល​មាន​តែ​ក្រុមហ៊ុន​ឯកជន​វាតទី​យក​សម្រាប់​រាវ​រ៉ែ​តែ​ប៉ុណ្ណោះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅ​ក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕