ច្បាប់​ដីធ្លី​ទ្រឹស្តី​និង​ការ​អនុវត្ត (ភាគ២)

កម្ពុជា​មាន​ច្បាប់​គ្រប់គ្រង​ដីធ្លី​សា​ជា​ថ្មី ដើម្បី​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០០១ មក​ម្ល៉េះ បន្ទាប់​ពី​សភា​ទាំង​ពីរ​បាន​អនុម័ត ហើយ​ដែល​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ឲ្យ​ប្រើ​នៅ​ថ្ងៃ ៣០ ខែ​សីហា ជំនួស​ច្បាប់​ដីធ្លី​ឆ្នាំ​១៩៩២។

0:00 / 0:00

ច្បាប់​គ្រប់គ្រង​ដីធ្លី​ឆ្នាំ​២០០១ មាន ១៦៨​មាត្រា ហើយ​មាន​ចែង​អំពី​ការ​ផ្តន្ទាទោស​មន្រ្តី​រាជការ​រូប​ណា​ដែល​អនុវត្ត​ច្បាប់​នេះ​រួច​បំពាន​លើ​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ។ តើ​មន្រ្តី​រាជការ​ក្រសួង មន្ទីរ​របស់​រដ្ឋ​នីមួយៗ អនុវត្ត​ត្រឹមត្រូវ​តាម​ធរមាន​បញ្ញត្តិ​ចែង​ក្នុង​ច្បាប់​គ្រប់គ្រង​ដីធ្លី​នេះ ឬ​ទេ?

លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍ ដោយ​ពិនិត្យ​មើល​វិធី​សាស្រ្ត​បែង​ចែក​ដីធ្លី​ជា​បន្ត​ទៅ​ទៀត ដើម្បី​ចង់​ដឹង​ថា តើ​មនុស្ស​ជំពូក​ណា​ទាញ​យក​ផល មនុស្ស​ជំពូក​ណា​បាត់​បង់​ផល​ប្រយោជន៍ អាច​នឹង​គ្មាន​ដី​រស់​នៅ​បង្ក​បង្កើន​ផល។

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​ជុំវិញ​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅ​ក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕