បញ្ហា​ដែល​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មិន​ទាន់​រីក​ចម្រើន

ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​សៀមរាប​នៅ​ថ្ងៃ​៩ តុលា ហើយ​នាំ​គ្នា​សន្និដ្ឋាន​ជា​ចុង​ក្រោយ​ថា កសិកម្ម​ជា​វិស័យ​ធំ​ជាង​គេ​តែ​មួយ​គត់​ដែល​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ហៅ​ថា ផល​ទុន​ក្នុង​ស្រុក​សរុប ឬ​ហៅ​កាត់​តាម​អង់គ្លេស​ថា GDP។

គេ​សួរ​ថា បើ​កម្ពុជា​ជា​ស្រុក​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម តើ​គួរ​ជួយ​ប្រជាពលរដ្ឋ​ជា​កសិករ​របៀប​ដូច​ម្តេច ដើម្បី​ឲ្យ​ពួក​គាត់​មាន​មធ្យោបាយ​គ្រប់គ្រាន់ និង​មាន​ទឹក​ចិត្ត​ប្រឹង​បង្កបង្កើន​ផល​ឲ្យ​មាន​កំណើន​ខ្ពស់​ឡើងៗ​រៀង​រាល់​ឆ្នាំ?

លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិនិត្យ​មើល​បញ្ហា​មួយ​ចំនួន ដែល​វិស័យ​កសិកម្ម​មិន​ទាន់​រីក​ចម្រើន។