កត្តា​ដែល​ជា​ឧបសគ្គ​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ជឿនលឿន​រហ័ស​បាន

ការ​ស្រាវជ្រាវ​ពី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​កម្មវិធី​អភិវឌ្ឍន៍ UNDP ដែល​ពិនិត្យ​អំពី​កំណើន​សេដ្ឋកិច្ច​ជាតិ និង​សុខុមាលភាព​ពលរដ្ឋ​ក្នុង​ឆ្នាំ​២០០៩​នេះ ឆ្លុះ​ឲ្យ​ឃើញ​ថា ធាតុ​ពិត​ជាក់​ស្តែង​នៃ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​នេះ មិន​ទាន់​ប្រៀប​បាន​នឹង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នេះ​នៅ​ឡើយ​ផង។

0:00 / 0:00

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជា​ឧបសគ្គ​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ជឿន​លឿន​រហ័ស​បាន រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ?

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​រង្វាស់​កម្រិត​ជីវភាព​រស់​នៅ និង​ចំណាត់​ថ្នាក់​គុណភាព​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ។

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​​លោក ហាស់ សាន ជុំវិញ​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕