តើ​ហេតុ​អ្វី​បាន​ជា​ត្រី​ក្រពត​ពុល?

ត្រី​ក្រពត ជា​ត្រី​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពេញ​និយម​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ជាពិសេស​នៅ​ចិន និង​ជប៉ុន។ ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ផ្នែក​មច្ឆជាតិ ឱ្យ​ដឹង​ថា ត្រី​ក្រពត​ជា​ត្រី​ពុល​ខ្លាំង ហើយ​ធ្វើ​ឱ្យ​មាន​អ្នក​ពុល​ជា​រៀងរាល់​ឆ្នាំ។

0:00 / 0:00

នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ក៏​កើត​ការ​ពុល​ត្រី​ក្រពត​ជា​រឿយៗ​ដែរ។ នៅ​ថ្ងៃ​ទី១៩ មេសា សប្ដាហ៍​មុន​នេះ នៅ​ខេត្ត​កំពង់ឆ្នាំង មាន​មនុស្ស ២​នាក់​ស្លាប់​ដោយសារ​ពុល​ត្រី​ក្រពត។ រីឯ ១២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល។

តើ​ហេតុ​អ្វី​បាន​ជា​ត្រី​ក្រពត​ពុល? តើ​អាការៈ​ពុល​នោះ​មាន​ដូច​ម្ដេច​ខ្លះ?

ក្នុង​នាទី​សុខភាព​នៅ​ពេល​នេះ លោក ឡេង ម៉ាលី មាន​សេចក្ដីរាយការណ៍​បញ្ហា​ពុល​ត្រី​ក្រពត ដែល​មាន​ខ្លឹមសារ​ដូច​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។