អាការៈឈឺក្បាល គឺជាបញ្ហាមួយដែលមនុស្សទូទាំងពិភពលោកជួបប្រទះរាល់ថ្ងៃ។ កាលពីសប្ដាហ៍មុន គ្រូពេទ្យជំនាញខាងសរសៃប្រសាទឲ្យដឹងថា បញ្ហាឈឺក្បាលមានច្រើនសណ្ឋាន ហើយក៏មានកត្តាមូលហេតុផ្សេងៗគ្នាដែរ។
ក្នុងនាទីសុខភាពសប្ដាហ៍នេះ លោក ឡេង ម៉ាលី មានសេចក្ដីរាយការណ៍អំពីទីតាំងនៃបញ្ហាឈឺក្បាល និងចំណោទថា តើអាការៈឈឺក្បាលនោះជាការគ្រោះថ្នាក់ឬទេ?
គ្រូពេទ្យឯកទេសខាងវះកាត់សរសៃប្រសាទនៃមន្ទីរពេទ្យឈ្មោះ សាន់រ៉ាយ ជប៉ុន (Sunrise Japan) លោកវេជ្ជបណ្ឌិត យ៉ូហ្ស៊ីហ៊្វូមី ហាយ៉ាហ៊្សី (Yoshifumi Hayashi) ពន្យល់ថា រចនាសម្ព័ន្ធក្បាល គឺរាប់បញ្ចូលទាំងមុខ និងកផង។ លោកថា ជារួមការឈឺចាប់នៅផ្នែកណាមួយនៅទីតាំងទាំងនេះ សុទ្ធតែរាប់ថាបញ្ហាឈឺក្បាលដែរ៖ «ឈឺក្បាលមិនមែនថានៅតែចំណុចណាមួយនៅក្នុងខួរក្បាល ឬក៏នៅទីណាទេ។ ជំងឺឈឺក្បាល គឺកើតឡើងនៅលើក្បាល មុខ កញ្ចឹងក ខួរក្បាល និងលលាដ៍ក្បាល។ ទាំងអស់ហ្នឹងហៅថាជំងឺឈឺក្បាល។ វាអាចនៅចំណុចណាមួយ»។
តើអាការៈឈឺក្បាលកន្លែងណា ឬប្រភេទណាដែលជាប្រភេទគ្រោះថ្នាក់?
លោកវេជ្ជបណ្ឌិត យ៉ូហ្ស៊ីហ៊្វូមី ហាយ៉ាហ៊្សី មានប្រសាសន៍ថា ដើម្បីចង់ដឹងថា អាការៈឈឺក្បាលណាមួយជាប្រភេទឈឺក្បាលគ្រោះថ្នាក់ គ្រូពេទ្យនឹងគិតអំពីស្ថានភាពនៃការឈឺក្បាលនេះថា តើកើតឡើងដោយរបៀបណា និងមានអាការៈ ឬរោគសញ្ញាអ្វីខ្លះ?
ការឈឺក្បាលមានច្រើនប្រភេទ និងក្នុងករណីខុសៗគ្នា។ ប្រភេទទីមួយ គឺករណីឈឺក្បាលក្រោយការប៉ះទង្គិចក្បាល ដូចជាការដួល ការវាយ ឬរបស់រឹងអ្វីមួយធ្លាក់ត្រូវ។ ករណីបែបនេះ គឺអ្នកជំងឺមានអាការៈ ឬរោគសញ្ញាធ្ងន់ក្បាល៖ «ឈឺក្បាលដោយសារការវាយ ឬអ្វីមួយធ្លាក់ត្រូវ អាហ្នឹងគេឲ្យឈ្មោះថារបួសនៅលើក្បាល។ ជួនកាលមានក្អួត បាត់បង់ការចងចាំ ហើយអាចបាត់បង់ស្មារតី»។
លោកវេជ្ជបណ្ឌិតថ្លែងថា ករណីនេះ គឺយើងធ្លាប់ជួបប្រទះគ្រប់គ្នា។ លោកហៅឈ្មោះនៃការប៉ះទង្គិចនេះថា ក្រឡកខួរ ឬហៅជាភាសាអង់គ្លេសថា ខន់ខឹសសិន (Concussion)៖ «ការក្រឡកខួរនេះ គឺកើតឡើងដោយសារតែខួរក្បាលយើងទង្គិចទៅវាក្រឡក។ ប៉ុន្តែវាមិនធ្វើឲ្យខួរក្បាលហ្នឹងខូចខ្ទេចខ្ទាំទេ។ ការឈឺចាប់នោះវាគ្រាន់តែពន្យារពេលពីរទៅបីថ្ងៃ វានឹងជាទៅវិញដោយខ្លួនឯង។ ដូច្នេះរបៀបក្នុងការព្យាបាលការក្រឡកខួរក្បាលហ្នឹង គ្រាន់តែឲ្យអ្នកជំងឺហ្នឹងសម្រាក។ បន្ទាប់មកទៀតកុំឲ្យហាត់កីឡា ឬកុំឲ្យធ្វើការធ្ងន់ នៅពេលនោះអាចជាទៅវិញដោយខ្លួនឯង»។
លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា អាការៈឈឺក្បាលក្នុងករណីប៉ះទង្គិចដែលមានស្ថានភាព និងរោគសញ្ញាបែបនេះ គឺមិនគ្រោះថ្នាក់ទេ។
ក៏ប៉ុន្តែ បើសិនជាករណីដដែលនេះមានអាការៈ ឬរោគសញ្ញាផ្សេងបន្ថែមទៀត ដូចជាការបាត់បង់ស្មារតីហាក់ដូចជាដេកលក់ ឬពេលក្ដិចទៅមិនឈឺ៖ «ហ្នឹងហើយវាជាសញ្ញាបញ្ជាក់ថាវាប៉ះពាល់ដល់ខួរក្បាល»។
រីឯករណីឈឺក្បាលមួយប្រភេទទៀត គឺមានលាយដោយក្ដៅខ្លួនផង។ លក្ខណៈឈឺក្បាលបែបនេះ បន្ទាប់ពីមានការប៉ះទង្គិចដូចគ្នា ហើយឈឺខ្លាំង។ ជួនកាលអ្នកជំងឺខ្លះអាចមានក្អួតទៀតផង៖ «សំឡេង»។
ក្រៅពីបញ្ហារលាកនៅប្រហោងឆ្អឹងម្ដុំច្រមុះនេះ ក៏អាចមានបញ្ហារលាកនៅត្រចៀកដែរ។ បញ្ហារលាកនៅមានរោគសញ្ញាឈឺនៅក្នុងត្រចៀក ហើយអាចមានហូរខ្ទុះ ឬទឹករងៃពីត្រចៀក។ លោកវេជ្ជបណ្ឌិត ហាយ៉ាហ្ស៊ី មានប្រសាសន៍ថា អាការៈបញ្ហាច្រមុះ និងត្រចៀកបែបនេះ មិនមែនជាលក្ខណៈធ្ងន់ធ្ងរទេ លើកលែងតែមានរោគសញ្ញាបញ្ជាក់បន្ថែមទៀតថា មានការប៉ះពាល់ខួរក្បាល៖ «សំឡេង»។
មានអាការៈឈឺក្បាលមួយប្រភេទទៀត ត្រូវបានលោកវេជ្ជបណ្ឌិតពន្យល់ថា បណ្ដាលមកពីការរលាកនៅជុំវិញសំណុំខួរក្បាល។ ការឈឺក្បាលនេះ មានរោគសញ្ញាដូចជា សន្លប់អត់ដឹងខ្លួន ពិបាកលើកដៃលើកជើង ឬខ្សោយមួយចំហៀងខ្លួន ហើយពិបាកនិយាយ។ រោគសញ្ញាទាំងនេះ គឺទាក់ទងនឹងការរលាកនៅជុំវិញខួរក្បាល ដែលហៅថា ជំងឺរលាកស្រោមខួរ៖ «សំឡេង»។
ជំងឺរលាកស្រោមខួរបច្ចុប្បន្ន អាចការពារកុំឲ្យកើតបាន ដោយការចាក់ថ្នាំបង្ការ៖ «សំឡេង»។
លោកវេជ្ជបណ្ឌិត ហាយ៉ាហ្ស៊ី មានប្រសាសន៍ថា ទារក និងកុមារ ប្រឈមមុខខ្លាំងនឹងជំងឺរលាកស្រោមខួរ។ ដូច្នេះ លោកណែនាំឲ្យឪពុកម្ដាយយកកូនទៅចាក់ថ្នាំបង្ការជំងឺនេះ។
លោកអ្នកនាងទើបតែបានអាន និងស្ដាប់សេចក្ដីរាយការណ៍អំពីអាការៈឈឺក្បាលមួយចំនួន។ សូមលោកអ្នកនាងរង់ចាំអាន និងស្ដាប់សេចក្ដីរាយការណ៍អំពីប្រភេទ និងអាការៈឈឺក្បាលមួយចំនួនទៀតនៅសប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
