សកម្មភាព​និង​កម្មវិធី​នៃ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​មាន​ប្រសាសន៍​ថា ការ​បង្កើត​សមាគម​នេះ​ឡើង គឺ​ដើម្បី​ជា​ប្រយោជន៍​ជួយ​លោក​គ្រូ​អ្នក​គ្រូ និង​ការពារ​សិទ្ធិ​បំពេញ​ការងារ ដើម្បី​ឲ្យ​ស្រប​នឹង​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ក្នុង​នាទី​អប់រំ​ប្រចាំ​សប្តាហ៍​នា​ឱកាស​នេះ អ្នកស្រី សារី រ័ត្ន សូម​រាយការណ៍​ជូន​អំពី​គោល​ដៅ​ដែល​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កំពុង​បំពេញ និង​មាន​បំណង​ធ្វើ​ឲ្យ​បាន​សម្រេច។