សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រំឭក​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ក្រោម​ការ​ឃ្លាំមើល​របស់​អាជ្ញាធរ

ថ្ងៃ​ទី​៥ ខែ​តុលា គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភពលោក ដែល​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មិន​អាច​រំឭក​ទិវា​នោះ​បាន​តាម​គម្រោង​ដែល​ចង់​ធ្វើ​នៅ​មុខ​អគារ​សភា​ជាតិ​ចាស់​នោះ​ទេ ព្រោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត្តិ ដោយ​អះអាង​ថា ដើម្បី​រក្សា​ការពារ​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ។

0:00 / 0:00

ទី​បំផុត​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្តូរ​គម្រោង​រៀបចំ​រំឭក​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នោះ នៅ​ឯ​ទី​ស្នាក់ការ​របស់​សមាគម​វិញ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​តាម​ឃ្លាំ​មើល​ពី​ក្រុម​ប្រដាប់​អាវុធ។

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​​អ្នកស្រី សារី រ័ត្ន អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕