អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​អូស្ត្រាលី

តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជួប​មន្ត្រី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី៣០ មករា ដើម្បី​លើក​ពី​បញ្ហា​ប្រឈម​នានា​របស់​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​ប្រទេស​កម្ពុជា និង​រស់​នៅ​ប្រទេស​វៀតណាម ដល់​ស្ថានទូត​អូស្ត្រាលី ដើម្បី​សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​ទាំង​ពីរ គឺ​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​វៀតណាម។

0:00 / 0:00

ការ​ចូល​ជួប​របស់​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១២​អង្គការ​នេះ គេ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​អង្គការ​ទាំង​នោះ​បាន​ដាក់​លិខិត​ស្នើសុំ​ជួប​ទៅ​ស្ថានទូត​នា​ពេល​កន្លង​មក។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។