ខ្មែរ​កម្ពុជា​ក្រោម​ទទួល​ឥទ្ធិពល​ពី​ភាសា​វៀតណាម

ខ្មែរ​កម្ពុជា​ក្រោម​ជា​អតីត​មហា​អំណាច​មួយ​នៅ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ហើយ​ភាសា​ខ្មែរ​មាន​ប្រភព​មក​ពី​មន​ខ្មែរ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជន​ជាតិ​នៅ​ជិត​ខាង។

0:00 / 0:00

ថ្វី​ត្បិត​តែ​ខ្មែរ​ក្រោម​ធ្លាប់​មាន​ឥទ្ធិពល​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់​ពី​បាត់​បង់​អំណាច ការ​រស់​នៅ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​វៀតណាម នោះ ខ្មែរ​ក្រោម​បាន​ប្រើប្រាស់​ភាសា​វៀតណាម ខ្លះ​ជំនួស​ពាក្យ​ខ្មែរ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​វៀតណាម មាន​ឥទ្ធិពល និង​គ្រប់គ្រង​ខ្មែរ​ក្រោម​ក្ដី ប៉ុន្តែ​វៀតណាម ក៏​ទទួល​ឥទ្ធិពល​ខ្មែរ​ក្នុង​ការ​ប្រើ​ពាក្យ​ខ្មែរ​ជំនួស​វិញ​ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។