១៨ឆ្នាំក្រោយពីត្រូវបានបណ្តេញចេញពីអំណាចដោយកងទ័ពវៀតណាម ប៉ុល ពត អតីតបងធំទី១ និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម បានផ្តល់បទសម្ភាសន៍ដល់លោក ណេត សេយើ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ា នៅក្នុងឆ្នាំ១៩៩៧ ក្រោយពីត្រូវបានចាប់ឃុំខ្លួនឲ្យរស់នៅក្នុងផ្ទះដោយអតីតយុទ្ធមិត្តរបស់ខ្លូនគឺតាម៉ុក នៅក្នុងស្រុកអន្លង់វែង។
តើហេតុដូចម្តេចបានជា ប៉ុល ពត យល់ព្រមផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតបរទេសរូបនេះ? តើ ប៉ុល ពត បានប្រាប់អ្វីខ្លះដល់លោក ណេត សេយើ?
នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះ សូមអញ្ជើញស្តាប់ការរៀបរាប់របស់លោក ណេត សេយើ តាមការចោទសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ៖
ក្នុងបទសម្ភាសន៍ភាគបន្តនេះ ប៉ុល ពត បានបា្រប់លោក ណេត សេយើ ថា គាត់មានកំហុសខ្លះ ប៉ុន្តែគាត់បានទប់ស្កាត់មិនឲ្យវៀតណាមលេបយកប្រទេសកម្ពុជា។
នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះ សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់លោក ជីវិតា ជាមួយ លោក ណេត សេយើ ដែលមានខ្លឹមសារដូចតទៅ៖
នៅក្នុងបទសម្ភាសន៍ភាគបន្តនេះ ប៉ុល ពត បានបដិសេធថា គាត់មិនដែលឮអំពីវត្តមានមន្ទីរស-២១ ឬគុកទួលស្លែងទេ។
នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះ សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់លោក ជីវិតា ជាមួយលោក ណេត សេយើ ដែលមានខ្លឹមសារដូចតទៅ៖
ក្រោមការដឹកនាំរបស់ ប៉ុល ពត អតីតបងធំទី១ និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម ចាប់ពីខែមេសា ឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ពលរដ្ឋប្រមាណ២លាននាក់នៅទូទាំងប្រទេសកម្ពុជាត្រូវគេចោទថាស្លាប់រង្គាល។
មន្ទីរស-២១ ឬគុកទួលស្លែង ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ដែល ប៉ុល ពត បានបដិសេធថាមិនដឹងនោះ ត្រូវបានបង្កើតឡើងសម្រាប់ដាក់អ្នកទោសដែលភាគច្រើនជាកម្មាភិបាលនិងយោធាខ្មែរក្រហម។
អ្នកទោសរងការធ្វើទារុណកម្មសួរយកចម្លើយមុននឹងប្រហារជីវិតក្នុងនោះមានចំនួនប្រមាណ១៦០០០នាក់ស្លាប់។ លុះដល់ឆ្នាំ១៩៩៧ ប៉ុល ពត នៅឯស្រុកអន្លង់វែង បានផ្តល់បទសម្ភាសន៍ដល់លោក ណេត សេយើ នៃទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ា។
នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈ សូមអញ្ជើញស្តាប់បទសម្ភាសន៍ដែលលោក ណេត សេយើ អះអាងអំពីគោលនយោបាយរបស់ ប៉ុល ពត ថា បានធ្វើឲ្យប្រទេសកម្ពុជាចុះទន់ខ្សោយដែលជាកត្តានាំទៅដល់ជ័យជម្នះរបស់កងទ័ពវៀតណាម ដែលសាកសួរដោយលោក ជីវិតា៖
នៅក្នុងនាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈនាពេលនេះ លោក ណេត សេយើ ជម្រាបជូនបន្តអំពីការអះអាងរបស់ ប៉ុល ពត ដែលថា មានការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរបបខ្មែរក្រហម និងចរិតបុគ្គលិកលក្ខណៈនៃពួកគេដែលមានខ្លឹមសារដូចតទៅ៖
លោក ជីវិតា បានជួបសម្ភាសជាមួយ លោក ណេត ស្សេអឺ នៃទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ាដែលបានជួបសម្ភាសន៍ជាមួយអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ រួមមានតាម៉ុ មេបញ្ជាការយោធាជាន់ខ្ពស់ និង កាំង ហ្កិចអ៊ាវ ហៅ ឌុច មេគុកទួលស្លែងផងដែរ។
លោក ណេត ស្សេអឺ បានអះអាងថា តាម៉ុកបានសារភាពថា នៅក្នុងរបបខ្មែរក្រហមមានការសម្លាប់មនុស្សពិតមែន ប៉ុន្តែជនរងគ្រោះទាំងនោះគឺជាវៀតណាមឬធ្វើការឲ្យវៀតណាម។ ចំណែក ឌុច វិញ បានសារភាពថា អ្នកដែលទទួលខុសត្រូវពីលើគាត់ក្នុងការចេញបញ្ជាចាប់ចងនិងសម្លាប់មនុស្សនៅមន្ទីរស-២១ ឬគុកទួលស្លែង មាន នួន ជា និង សុន សេន។
សូមអញ្ជើញស្តាប់ លោក ណេត ស្សេអឺ រៀបរាប់តាមការសាកសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ ៖
មនុស្សប្រមាណ២លាននាក់បានត្រូវស្លាប់នៅក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់១៩៧៩ ដោយសារតែគោលនយោបាយដឹកនាំប្រទេសដ៏បរាជ័យរបស់មេដឹកនាំខ្មែរក្រហម។
ជិត៣០ឆ្នាំក្រោយពីរបបនេះបានត្រូវដួលរលំដោយសារកងទ័ពវៀតណាម ពុំមានអតីតមេដឹកនាំខ្មែរក្រហមរូបណាមួយសារភាពថា ខ្លួនបានប្រព្រឹត្តកំហុសហ៊ានចេញមុខទទួលខុសត្រូវនិងសម្តែងវិប្បដិសារីសោះឡើយ ក្រៅតែពី កាំង ហ្កិចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងម្នាក់គត់ប៉ុណ្ណោះ។ តើអ្វីទៅដែលបានជំរុញឲ្យ ឌុច ចេញមុខសារភាពនោះ?
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់លោក ជីវិតា ជាមួយនិង លោក ណេត ស្សេអឺ នៃទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ា ដែលបានឲ្យដឹងថា គឺព្រះយេស៊ូគ្រិស្តជាអ្នកមានឥទ្ធិពលលើ ឌុច បានដឹកនាំចិត្តរបស់អតីតមេគុកដ៏សាហាវរូបនេះសារភាពនូវអំពើឧក្រិដ្ឋដែលបានប្រព្រឹត្តនៅក្នុងគុកទួលស្លែងជាការលាងបាបជាថ្នូរឡើងទៅកាន់ឋានសូគ៌ ដែលព្រះគម្ពីរបានបង្គាប់ ដែលមានខ្លឹមសារដូចតទៅ ៖
នៅឆ្នាំ១៩៩៧ មេដឹកនាំខ្មែរក្រហមកំពូលៗមាន ប៉ុល ពត, នួន ជា, ខៀវ សំផន និង តាម៉ុក នៅអន្លង់វែង បានផ្តល់បទសម្ភាសន៍ដល់លោក ណេត ស្សេអឺ នៃទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ា។
សូមអញ្ជើញស្តាប់ការរៀបរាប់របស់លោក ណេត ស្សេអឺ ដែលបានឲ្យដឹងថា ពួកមេដឹកនាំខ្មែរក្រហមទាំងនោះពុំបានបង្ហាញនូវវិប្បដិសារីនិងការទទួលខុសត្រូវចំពោះការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅហាយនភាពនោះឡើយ តាមការចោទសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ ៖
នៅក្នុងខែមិថុនា ឆ្នាំ១៩៩៧ មេដឹកនាំខ្មែរក្រហមកំពូលៗនៅក្នុងស្រុកអន្លង់វែងដែលជាតំបន់លាក់ខ្លួនដ៏រឹងមាំចុងក្រោយរបស់ខ្មែរក្រហមចាប់ផ្តើមឈ្លោះបែកបាក់គ្នាជាចំហ។ ប៉ុល ពត បន្ទាប់ពីមានការសង្ស័យថា អតីតយុទ្ធមិត្តនិងជារដ្ឋមន្ត្រីការពារជាតិរបស់គាត់គឺសមមិត្ត សុន សេន បានក្បត់នឹងបដិវត្តន៍ក៏បានបញ្ជាឲ្យសម្លាប់ក្រុមគ្រួសារទាំងមូល។
សូមអញ្ជើញស្តាប់ការរៀបរាប់របស់លោក ណេត ស្សេអឺ នៃទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ាដែលបានសម្ភាស ប៉ុល ពត ដោយផ្ទាល់ អំពីមូលហេតុលម្អិតដែលនាំឲ្យ ប៉ុល ពត សម្លាប់ សុន សេន តាមការចោទសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ ៖
លោក ណេត ស្សេអឺ នៃទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ា បានអះអាងថា ខៀវ សំផន ជាអាយ៉ងរបស់ ប៉ុល ពត និងតាម៉ុក។
សូមអញ្ជើញស្តាប់បទសម្ភាសន៍ភាគបន្តដែលមានខ្លឹមសារដូចតទៅ ៖
ក្នុងខែមិថុនា ឆ្នាំ១៩៩៧ នៅក្នុងស្រុកអន្លង់វែង ដែលជាតំបន់លាក់ខ្លួនដ៏រឹងមាំចុងក្រោយរបស់ខ្មែរក្រហម ប៉ុល ពត បានចេញបញ្ជាសម្លាប់ លោក សុន សេន ដែលជាយុទ្ធមិត្តនិងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់គាត់។
ភ្លាមៗនោះ លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម តាមការផ្សាយរបស់វិទ្យុខ្មែរក្រហម បានហៅលោក សុន សេន ថាជាជនក្បត់ជាតិ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីតាម៉ុក មេបញ្ជាការយោធាខ្មែរក្រហម ដណ្តើមអំណាចបានពី ប៉ុល ពត លោក ខៀវ សំផន បានហៅលោក សុន សេន ថាសមមិត្ត និងហៅ ប៉ុល ពត ថាជាជនក្បត់ទៅវិញ។ តើហេតុអ្វីបានជា លោក ខៀវ សំផន បត់បែនលឿនដូច្នេះ?
លោក ណេត ស្សេអឺ នៃទស្សនាវដ្តីសេដ្ឋកិច្ចចុងបូព៌ាដែលបានសម្ភាសលោក ខៀវ សំផន និងលោក នួន ជា ផងដែរនោះ សូមផ្តល់ចម្លើយជូនតាមការចោទសួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ ៖
