នាទីប្រវត្តិនៃដំណើរទៅកាន់វាលមរណៈ ភាគទី៧៥ សូមលើកយកបទសម្ភាសន៍ជាមួយ លោក ស៊ូ កប ដែលធ្លាប់មានជីវភាពជាព្រះសង្ឃនៅក្នុងតំបន់រំដោះមួយកន្លែងរបស់ខ្មែរក្រហម ។
ផ្តើមពីឆ្នាំ១៩៧០ នៅពេលដែលប្រទេសខ្មែរធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាម ភូមិភាគខ្លះៗនៃប្រទេសត្រូវក្រុមឧទ្ទាមទ័ពព្រៃខ្មែរក្រហមដណ្តើមកាន់កាប់បានជាបណ្តើរៗ ។ ភូមិស្រុកទាំងឡាយដែលខ្មែរក្រហមត្រួតត្រាបាននោះហើយ បានត្រូវហៅថា «តំបន់រំដោះ» ។
តាមការចងចាំ ប្រជាពលរដ្ឋខ្មែរដែលធ្លាប់រស់នៅក្នុងតំបន់រំដោះ បង្ហាញឲ្យដឹងថា មានបទពិសោធន៍ផ្សេងៗពីគ្នាទាក់ទិនទៅនឹងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ពីតំបន់មួយទៅតំបន់មួយ ។ តំបន់ខ្លះមានការអនុញ្ញតឲ្យគោរពប្រតិបត្តិយ៉ាងទូលំទូលាយ ឯតំបន់ខ្លះទៀតមានការហាមប្រាម ។
សូមអញ្ជើញស្តាប់លោក ស៊ូ កប ដែលធ្លាប់មានជីវភាពជាព្រះសង្ឃនៅក្នុងតំបន់រំដោះមួយកន្លែង រំឭកអំពីការគោរពព្រះពុទ្ធសាសនានៅទីនោះ តាមរយៈសំណួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ ៖
កាលពីសប្តាហ៍មុនឧបាសក ស៊ូ កប អតីតព្រះសង្ឃមួយអង្គបានរំឭកជូនជ្រាបអំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនា នៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមខ្មែរក្រហមមួយកន្លែងនៅក្នុងខែត្របាត់ដំបង ។
នៅក្នុងនាទី ប្រវត្តិនៃដំណើរទៅកាន់វាលមរណៈ នាពេលនេះសូមអញ្ជើញស្តាប់អំពីដំណើរជីវិតរបស់សង្ឃ ស៊ូ កប បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាចនៅកម្ពុជា នៅថ្ងៃជ័យជម្នះ ១៧ មេសា ឆ្នាំ១៩៧៥ នោះមក តាមរយៈសំណួររបស់លោក ជីវិតា ដែលមានសេចក្តីដូចតទៅ ៖
ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់ពួកខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ អតីតព្រះសង្ឃមួយអង្គ ព្រះនាម ស៊ូ កប ត្រូវខ្មែរក្រហមបង្ខំឲ្យលោកសឹក ហើយតម្រូវឲ្យលោកចូលបម្រើក្នុងជួរកងទ័ពរបស់ខ្មែរក្រហម ។
លំដាប់តទៅនេះ លោក ជីវិតា អ្នករៀបរៀងនាទីប្រវត្តិនៃដំណើរឆ្ពោះទៅកាន់វាលមរណៈ បន្តការសាកសួរលោក ស៊ូ កប នៅក្នុងបទសម្ភាសន៍ភាគបន្ត ផ្តោតអំពីយោធាបដិវត្តន៍របស់ពួកខ្មែរក្រហម មានភារកិច្ចធ្វើអ្វីខ្លះ នាកាលណោះ ៖
តាមការស្រាវជ្រាវមួយចំនូនបានបញ្ជាក់ថា នៅខណៈមានការសម្លាប់មនុស្សរង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ យោធាខ្មែរក្រហមជាច្រើនមិនបានដឹងអំពីការសម្លាប់ទាំងនោះទេ ហើយអ្នកខ្លះក៏បានបាត់បង់សាច់ញាតិរបស់ខ្លួនទៀតផង ។
នៅក្នុងនាទី ប្រវត្តិនៃដំណើរទៅកាន់វាលមរណៈ នាពេលនេះ សូមអញ្ជើញ លោកអ្នកតាមដានស្តាប់ អតីតយោធាខ្មែរក្រហម លោក ស៊ូ កប រំឭកជូនជ្រាបជុំវិញព្រឹត្តិការណ៍នេះ តាមរយៈសំណួររបស់លោក ជីវិតា ៖
នៅក្នុងនាទី ប្រវត្តិនៃដំណើរទៅកាន់វាលមរណៈ កាលពីព្រឹកមិញ លោក ស៊ូ កប អតីតសង្ឃមួយអង្គដែលបានត្រូវបង្ខំចិត្តសឹកនៅក្នុងរបបខ្មែរក្រហម ហើយបន្ទាប់មកក៏ក្លាយជាយោធាខ្មែរក្រហមនោះ បានឲ្យដឹងថា អតីតមេបញ្ជាការរបស់លោកនៅមានជីវិតនៅឡើយ ។ ហើយក្នុងនោះមាន មេបញ្ជាការមួយរូបធ្លាប់ចង់យកជីវិតរបស់លោកទៀតផង ។
សូម អញ្ជើញស្តាប់ការរៀបរាប់ភាគបញ្ចប់របស់លោក ស៊ូ កប ជុំវិញបញ្ហានេះ តាមរយៈសំណួររបស់លោក ជីវិតា ដែលមានខ្លឹមសារដូចតទៅ ៖
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
បទសម្ភាសន៍ជាមួយលោក ម៉ៅ មឿន (ភាគ៨៣)
បទសម្ភាសន៍ជាមួយអតីតយុទ្ធជនខ្មែរក្រហម ឈិន ឈឿន (ភាគ៨១)
បទសម្ភាសន៍ជាមួយអតីតយុទ្ធជនខ្មែរក្រហម ឈិន ឆេន (ភាគ៨០)
បទសម្ភាសន៍ជាមួយអតីតមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម (ភាគ៧៩គ)
បទសម្ភាសន៍ជាមួយអតីតមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម (ភាគ៧៩ខ)
បទសម្ភាសន៍ជាមួយអតីតមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម (ភាគ៧៩ក)
សង្គ្រាមរវាងកងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហម (ភាគ៧៨)
បទសម្ភាសន៍ជាមួយលោក ឌី ខាំបូលី (ភាគ៧៧)