បទសម្ភាសន៍​ជាមួយ​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ ហង់រី ឡូកាដ៍ (ភាគ១០០)

ក្រោយ​ពី​ការតស៊ូ​ប្រដាប់​អាវុធ​អស់​រយៈពេល​ប្រមាណ​៧​ឆ្នាំ​មក ក្រុម​ឧទ្ទាម​ទ័ព​ព្រៃ​ខ្មែរក្រហម​ក៏​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ឆ្នាំ​១៩៧៥។

ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ចុង​ឆ្នាំ​១៩៧៨ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្លាប់​ប្រមាណ​ជិត​២​លាន​នាក់​ដោយសារ​ការអត់​បាយ ការបង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង ជំងឺ​តម្កាត់ និង​ការប្រហារ​ជីវិត ។ល។ ក្រៅពី​នេះ​ការអនុវត្ត​គោល​នយោបាយ​របស់​ខ្មែរក្រហម​ក៏​បាន​នាំ​ទៅ​ដល់​ការបំផ្លិច​បំផ្លាញ​វប្បធម៌​ក្នុង​នោះ​មាន​ព្រះពុទ្ធ​សាសនា​និង​ទំនៀមទម្លាប់​ខ្មែរ​ពី​បូរាណកាល​មក​ផងដែរ។

មាន​សំណួរ​ចោទ​សួរ​ថា តើ​របប​ខ្មែរ​ក្រហម​បាន​ធ្វើ​អ្វី​ល្អ​សម្រាប់​សង្គម​ខ្មែរ​ដែរ​ឬ​ទេ?

សូម​អញ្ជើញ​ស្តាប់ លោក ហង់រី ឡូកាដ៍ (Henry Locard) អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ឆ្លើយ​បកស្រាយ​ទាក់ទង​នឹង​សំណួរ​ខាង​លើ​នេះ តាមរយៈ​ការសាកសួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ៖

ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ចុង​ឆ្នាំ​១៩៧៨ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្លាប់​បាត់បង់​ជីវិត​ប្រមាណ​ជិត​២​លាន​នាក់។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហង់រី ឡូកាដ៍ អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិត​ខ្មែរក្រហម​មាន​គំនិត​និង​បំណង​ប្រាថ្នា​ល្អៗ​ជា​ច្រើន​សម្រាប់​កសាង​ប្រទេស​ខ្មែរ​ឆ្ពោះ​ទៅ​រក​ភាព​សម្បូរ​រុងរឿង ក្នុង​នោះ​មាន​ការទប់ស្កាត់​មិន​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ក្រោម​នឹម​អាណានិគម​របស់​វៀតណាម និង​ការកសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម ប៉ុន្តែ​ការអនុវត្ត​របស់​ពួក​គេ​ទៅ​វិញ​ទេ​ដែល​នាំ​ទៅ​រក​ហាយនភាព​នោះ។

សូម​អញ្ជើញ​ស្តាប់​លោក ហង់រី ឡូកាដ៍ បកស្រាយ​បន្ត​ដែល​ក្នុង​នោះ​លោក​បាន​អះអាង​ថា ខ្មែរក្រហម​មិន​អាក្រក់​១០០%​នោះ​ទេ តាម​ការសាកសួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ៖

សូម​អញ្ជើញ​ស្តាប់ លោក ហង់រី ឡូកាដ៍ ជម្រាប​ជូន​អំពី​ការបែកបាក់​រវាង​ខ្មែរក្រហម​និង​វៀតណាម​និង​ទស្សនៈ​របស់​លោក​ជុំវិញ​ថ្ងៃ​៧ មករា តាម​ការសាកសួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ៖

សូម​អញ្ជើញ​ស្តាប់​សេចក្តី​អធិប្បាយ​របស់​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ម្នាក់​គឺ​លោក ហង់រី ឡូកាដ៍ ដែល​លោក​នឹង​ជម្រាប​ជូន​អំពី​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញត​ឲ្យ​សហគមន៍​អន្តរជាតិ​នាំ​ជំនួយ​ចូល​ប្រទេស​កម្ពុជា​កាលពី​ពេល​ដែល​អាជ្ញាធរ​ទីក្រុង​ហាណូយ​ត្រួតត្រា​ប្រទេស​កម្ពុជា កាលពី​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ចុង​ទសវត្សរ៍ ១៩៨០ គឺ​ក្នុង​អំឡុងពេល​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​រលំ​ទៅ​នោះ ដែល​បទសម្ភាសន៍​នេះ​សាកសួរ​ដោយ​លោក ជីវិតា៖