នៅក្នុងឱកាសចូលឆ្នាំចិន និងវៀតណាម ម្តងៗ គេតែងឃើញមន្ត្រីកងប្រដាប់អាវុធខ្មែរនៅក្នុងទីក្រុងភ្នំពេញ ស្លៀកពាក់ឯកសណ្ឋានកងទ័ព និងនគរបាលជាតិ ឈរតម្រង់ជួរកាត់កេរ្តិ៍ខ្មាស រង់ចាំឲ្យឈ្មួញល្បីៗដាក់ទានជាអំណោយអាំងប៉ាវដល់ពួកគេ។
បើទោះជាការផ្តល់អំណោយបែបនេះមិនខុសច្បាប់ប្រឆាំងនឹងអំពើពុករលួយកម្ពុជា ក៏ដោយ ក៏មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលអភិបាលកិច្ចល្អ និយាយថា វាផ្ទុយពីគោលការណ៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងប៉ះពាល់ដល់កិត្យានុភាពជាតិទៀតផង។
ក្នុងនាទីច្បាប់សប្ដាហ៍នេះ លោក ជី វិតា មានបទសម្ភាសន៍ជាមួយនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
