កម្រិត​ទោស​ទាក់​ទង​អំពើ​ពុករលួយ​តាម​ក្រុមហ៊ុន

នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ក្រុមហ៊ុន​ខ្លះ​មាន​កើត​អំពើ​ពុក​រលួយ ការ​សូក​ប៉ាន់​រវាង​បុគ្គលិក​ទៅ​ចៅហ្វាយ​នាយ ឬ​ហៅថា និយោជិក ទៅ​កាន់​និយោជក និង​មាន​ការ​សូក​ប៉ាន់​ខ្លះ​កើត​មាន​រវាង​ប្រជា​ពល​រដ្ឋ​ទៅ​កាន់​បុគ្គលិក​ក្រុមហ៊ុន​ណា​មួយ ដើម្បី​ឲ្យ​ធ្វើ​អំពើ​អ្វី​មួយ​ខូច​ប្រយោជន៍​ក្រុមហ៊ុន ដោយ​ប្រធាន​ក្រុមហ៊ុន​មិន​បាន​ដឹង ឬ​ហៅ​ម៉្យាង​ទៀត​ថា អំពើ​ប្រព្រឹត្ត​ដោយ​និយោជិក ដោយ​និយោជក​មិន​បាន​ដឹង។

0:00 / 0:00

នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ ដែល​ចេញ​ថ្មី ហើយ​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០១០ កន្លង​មក​នេះ បាន​ចែង​អំពី​ការ​ផ្តន្ទា​ទោស​ចំពោះ​អំពើ​ទាំង​នេះ។

លោក កែវ និមល សុំ​លើក​យក​មក​ជម្រាប​ជូន​លោក​អ្នក​ស្ដាប់ អំពី​កម្រិត​ទោស​ទាក់​ទង​ជា​មួយ​រឿង​នេះ ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ដូច​ត​ទៅ៖