ការ​រួម​រស់​ជាមួយ​គ្នា​ដោយ​មិន​មាន​រៀប​អាពាហ៍ពិពាហ៍

បច្ចុប្បន្ន​មាន​បុរស និង​ស្ត្រី​មួយ​ចំនួន​ដែល​ស្រឡាញ់​គ្នា បាន​ចាកចេញ​ពី​ផ្ទះ ចាកចេញ​ពី​ការ​គ្រប់គ្រង​របស់​ឪពុក​ម្ដាយ អាណាព្យាបាល ទៅ​រួម​រស់​ជាមួយ​គ្នា ដោយ​មិន​មាន​រៀប​អាពាហ៍ពិពាហ៍។

0:00 / 0:00

ការ​រស់​នៅ​ជាមួយ​គ្នា​ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​អាណាព្យាបាល​នេះ តែងតែ​ត្រូវ​បាន​ញាតិ​មិត្ត​អ្នក​ជិត​ខាង​មួយ​ចំនួន​រិះគន់ ដោយ​លើក​ឡើង​ថា មិន​គោរព​តាម​ប្រពៃណី។

ប៉ុន្តែ​យោង​តាម​ផ្លូវ​ច្បាប់​វិញ តើ​ការ​ចាកចេញ​ពី​ផ្ទះ ពី​ការ​គ្រប់គ្រង​របស់​អាណាព្យាបាល ម្ដាយ​ឪពុក​នោះ ទៅ​រួម​រស់​ជាមួយ​សង្សារ គូស្នេហ៍ របស់​ខ្លួន​ដោយ​មាន​ការ​ព្រមព្រៀង​ស្ម័គ្រ​ចិត្ត​នោះ​មាន​ទោស ឬ​ទេ?

លោក កែវ និមល លើក​យក​មតិ​យោបល់​របស់​អ្នក​ច្បាប់​ទាក់ទង​ការ​រួម​រស់​ជាមួយ​គ្នា​ដោយ​មិន​មាន​រៀប​អាពាហ៍ពិពាហ៍​នេះ៖