ចំណុច​បញ្ហា​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព

0:00 / 0:00

គិត​ត្រឹម​ក្រោយ​ពី​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៣ មក រាជ​រដ្ឋាភិបាល​កម្ពុជា កាន់​តែ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្លួន តាម​រយៈ​ការ​តាក់​តែង​ច្បាប់​មួយ​ចំនួន។

ច្បាប់ និង​សេចក្តី​ព្រាង​ច្បាប់ ដែល​សង្គម​ស៊ីវិល​កំពុង​ព្រួយ​បារម្ភ​ទាំង​នោះ រួម​មាន ច្បាប់​ទាំង​បី​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព សេចក្តី​ព្រាង​ស្ដីពី​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល ជាដើម។

លោក ជី វិតា មាន​សេចក្តី​រាយការណ៍​អំពី​ចំណុច​បញ្ហា​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មាន​ចេតនា​ចង់​រំលាយ​ចោល​ក្រុម​សហជីព​ទាំង​ឡាយ​ណា​ដែល​សកម្ម​ក្នុង​ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។