ទោស​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

ការ​កាប់​ឈើ ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ការ​ស្តុក​ឈើ ការ​ដុត​ព្រៃ​ឈើ ការ​គ្រៀវ​ដើម​ឈើ​ជាដើម សុទ្ធ​តែ​ត្រូវ​មាន​ទោស។ ច្បាប់​ព្រៃ​ឈើ​បាន​និយាយ​យ៉ាង​លម្អិត​អំពី​ទោស​ដែល​កើត​មាន ដោយសារ​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ។

0:00 / 0:00

ច្បាប់​ព្រៃ​ឈើ​មាន ១៨​ជំពូក និង​ចែក​ចេញ​ជា ១០៩​មាត្រា។ បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ ដោយ​មិន​បាន​ដឹង​ឲ្យ​បាន​ជាក់លាក់​អំពី​កម្រិត​ផ្ដន្ទាទោស​ដែល​កើត​មាន​ដោយសារ​ការ​កាប់​ឈើ ការ​ដឹក​ជញ្ជូន​ឈើ ការ​រក​ស៊ី​ឈើ ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ ហើយ​ជាមួយ​គ្នា​នេះ ក៏​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន​រំលោភ​ច្បាប់​ផង​ដែរ។

លោក កែវ និមល សូម​លើក​យក​មាត្រា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ផ្តន្ទាទោស​បទល្មើស​ព្រៃ​ឈើ៖