រដ្ឋសភាកម្ពុជា ដែលមានតែគណបក្សប្រជាជនកម្ពុជា បានប្រើពេលវេលាតែ ៤ថ្ងៃគត់ កាលពីសប្ដាហ៍មុន ក្នុងការអនុម័តច្បាប់សំខាន់ចំនួនបី គឺច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
អ្នកវិភាគបញ្ហាសង្គម និងអ្នកច្បាប់រិះគន់ថា ច្បាប់ទាំងបីផ្តល់អំណាចច្រើនលើសលប់ដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាសមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាល។ ប្រការនេះ នឹងធ្វើអោយនីតិរដ្ឋចុះទន់ខ្សោយ ហើយនឹងធ្វើឲ្យតុលាការនៅតែមិនឯករាជ្យ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់ លោក ជី វិតា ជាមួយ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែលមានប្រសាសន៍ថា រដ្ឋសភាបច្ចុប្បន្នជារដ្ឋសភាខុសច្បាប់៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
