បញ្ហា​ការ​មិន​អាច​រួច​ផុត​ពី​ជាប់​ទោស​ពេល​​ពិរុទ្ធ​ជន​ផុត​អាជ្ញា​យុកាល​សាល​ក្រម​សាលា​ដំបូង​ហើយ

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​ក្រុម​អ្នក​ច្បាប់​បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ពិរុទ្ធ​ជន ដែល​តុលាការ​នៃ​ខេត្ត​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា បាន​ឃុំ​ខ្លួន​លើស​កាល​កំណត់​មិន​ដោះ​លែង ហើយ​សាលា​ឧទ្ធរណ៍​ក៏​មិន​ធ្វើ​ការ​ជំនុំ​ជម្រះ ដោយ​អះអាង​ថា​សាលា​ឧទ្ធរណ៍​មាន​តែ​មួយ​ហើយ​បណ្តឹង​មាន​ច្រើន​លើស​លប់។
ដោយ ផាន សូផាត
2009.07.15

នៅ​ក្នុង​នាទី​ច្បាប់​នា​សប្ដាហ៍​នេះ សូម​លើក​យក​ករណី​ជន​ជាប់​ទោស​ដែល​អង្គការ​អាដហុក បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ចំនួន​១២ ហើយ​នៅ​ក្នុង​ចំណោម​គុក​ចំនួន ១២​ដែរ​នោះ ថា​មាន​អ្នក​ជាប់​ទោស​នៅ​ជាប់​ទោស​ហួស​​កំណត់ ហើយ​ការ​ដែល​តុលាការ​ធ្វើ​របៀប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពិតៗ។

នៅ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ លោក ផាន សុផាត បាន​អញ្ជើញ​ព្រះរាជអាជ្ញា​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល លោក ហ៊ីង ធិរិទ្ធ មក​បក​ស្រាយ​បំភ្លឺ​ជុំវិញ​ករណី​នេះ។

សូម​អញ្ជើញ​ស្ដាប់​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ ដោយ​ចុច​លើ​ពាក្យ «ស្ដាប់​សំឡេង» នៅក្នុង​ប្រអប់​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាងលើ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។