ការបកស្រាយចម្ងល់ទាក់ទងនឹងច្បាប់ឯកពន្ធភាព (ភាគ១)
ក្នុងគោលបំណងការពារសេចក្តីថ្លៃថ្នូរនិងពង្រឹងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងការគោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្តីនិងប្រពន្ធ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៦ សភាជាតិកម្ពុជាបានអនុម័តច្បាប់ជាតិមួយស្តីពីឯកពន្ធភាព ឬហៅជាសាមញ្ញថា ច្បាប់ស្តីពីប្តីប្រពន្ធមួយ។
ក្នុងកម្មវិធីអត្ថាធិប្បាយច្បាប់របស់វិទ្យុអាស៊ីសេរីនៅពេលនេះ លោក ឡេង ម៉ាលី សូមលើកយកសេចក្តីអត្ថាធិប្បាយច្បាប់មួយទាក់ទងនឹងច្បាប់ស្តីពីប្តីប្រពន្ធមួយ តាមចម្ងល់របស់អ្នកស្តាប់ និងការបកស្រាយរបស់មេធាវីដែលមានខ្លឹមសារដូចតទៅ ៖