ការឃុំឃាំងនោះ បានកើតមានជាញឹកញយនៅគ្រប់ខេត្តក្រុង ទូទាំងប្រទេស ហើយធ្វើឲ្យប្រជាពលរដ្ឋខ្លះ នៅពេលត្រូវតុលាការកោះហៅ តែងតែកេណ្ឌគ្នាជាច្រើននាក់ ជួនកាលមានមនុស្សដល់ទៅមួយភូមិ ទៅទីស្នាក់ការតុលាការ ដើម្បីការពារគ្នាជួយគ្នា ក្រែងលោអ្នកដែលត្រូវសាកសួរនោះ ត្រូវចាប់ខ្លួន និងឃុំខ្លួន។
នៅក្នុងនាទីច្បាប់នាពេលនេះ លោក កែវ និមល សូមលើកមតិរបស់ចៅក្រម និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទាក់ទងការឃុំខ្លួនបណ្ដោះអាសន្ននោះដូចតទៅ ៖
