0:00 / 0:00
នៅពេលនេះ សូមលោកអ្នកនាងស្ដាប់អំពីទោសទាក់ទងជាមួយបទល្មើសប្រឆាំងបុគ្គល។ ទោសបទល្មើសប្រឆាំងបុគ្គលនៅពេលនេះ រៀបរាប់ទាក់ទងជាមួយការប៉ះពាល់មនុស្ស ដែលមានចែកជាជំពូកទី១ ទោសការប៉ះពាល់ដល់ជីវិតមនុស្ស ជំពូកទី២ ទោសការប៉ះពាល់ដល់បូរណភាពនៃបុគ្គល ជំពូកទី៣ ទោសការបំពានខាងផ្លូវភេទ ជំពូកទី៤ ទោសការប៉ះពាល់ដល់សេរីភាព ជំពូកទី៥ ទោសការប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងជំពូកទី៦ ទោសការប៉ះពាល់ដល់បុគ្គលភាព។
លោក កែវ និមល សុំលើកយកជំពូកទី១ អំពីទោសការប៉ះពាល់ជីវិតមនុស្សមកជម្រាបដូចតទៅ៖
