ការ​បាត់​អត្តសញ្ញាណប័ណ្ណ ហើយ​ធ្វើ​ឡើង​វិញ

នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន អត្តសញ្ញាណប័ណ្ណ​បាន​ក្លាយ​ជា​វត្ថុ​ចាំ​បាច់​មួយ នៅ​ក្នុង​ការ​រស់​នៅ ពីព្រោះ​គេ​អាច​ប្រើ​អត្តសញ្ញាណប័ណ្ណ​ទាក់​ទង​ការងារ​ជា​ច្រើន ដូច​ជា​ទិញ​ទំនិញ​សំខាន់ៗ មួយ​ចំនួន ទិញ​ផ្ទះ ទិញ​រថយន្ត ទិញ​លេខ​ទូរស័ព្ទ ទៅ​បើក​គណនេយ្យ​នៅ​ធនាគារ ទទួល​លុយ​ពី​បង​ប្អូន​ផ្ញើ​មក​ពី​បរទេស ដែល​ផ្ញើ​តាម​ក្រុម​ហ៊ុន​ផ្ញើ​លុយ សម្រាប់​បញ្ជាក់​អត្តសញ្ញាណ​ក្នុង​ពេល​បោះ​ឆ្នោត​ជា​ដើម។ល។

0:00 / 0:00

បើ​អត្តសញ្ញាណប័ណ្ណ​សំខាន់​បែប​នេះ តើ​នៅ​ពេល​បាត់​អត្តសញ្ញាណប័ណ្ណ គេ​ត្រូវ​ដោះ​ស្រាយ​បែប​ណា?

នៅ​ក្នុង​នាទី​ច្បាប់​សប្ដាហ៍​នេះ លោក កែវ និមល សុំ​លើក​យក​ចម្ងល់​របស់​ប្រជា​ពល​រដ្ឋ​ទាក់​ទង​ការ​បាត់​អត្តសញ្ញាណប័ណ្ណ ហើយ​ធ្វើ​ឡើង​វិញ​មក​ជម្រាប​ជូន​លោក​អ្នក​ស្ដាប់​ដូច​ត​ទៅ៖