ក្រម​រដ្ឋប្បវេណី​ទាក់ទង​នឹង​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ

នៅ​ពេល​ប្រទេស​មាន​សន្តិភាព​ប្រជាពលរដ្ឋ​មាន​ទ្រព្យសម្បត្តិ​ជា​កម្មសិទ្ធិ​ឯកជន ការ​ចែក​ទ្រព្យសម្បត្តិ ក៏​បាន​កើត​មាន​ផង​ដែរ។ មាន​ការ​ចែក​ទ្រព្យ​សម្បត្តិ​ខ្លះ​បាន​ប្រព្រឹត្តិ​ទៅ ដោយ​មាន​ការ​យល់​ព្រម​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ទាំង​អស់​រួម​មាន ប្រពន្ធ កូន ទាំង​អស់ ការ​ចែក​ទ្រព្យ​នោះ ក៏​មាន​ភាព​សុខសាន្ត​ទៅ។ តែ​ការ​ចែក​ទ្រព្យ​សម្បត្តិ​ខ្លះ​ទៀត មិន​បាន​ត្រឹមត្រូវ ក៏​កើត​មាន​ ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ហើយ​ក៏​មាន​ការ​ប្ដឹងផ្ដល់​គ្នា​ទៀត​ផង។

0:00 / 0:00

ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​ក្រម​រដ្ឋប្បវេណី ដែល​មាន​ចែង​យ៉ាង​ជាក់​ច្បាស់ អំពី​ការ​បែងចែក​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ទ្រព្យ ទៅ​ឲ្យ​ប្រពន្ធ ឬ​ប្ដី និង​កូន​ទាំង​អស់ ដែល​ជា​សមាជិក​គ្រួសារ។

ក្រម​រដ្ឋប្បវេណី​កម្ពុជា ចាប់​ពី​មាត្រា ១១៤៥ រហូត​ដល់​មាត្រា ១៣០៤ មាន​ចែង​អំពី​ការ​បែងចែក​ទ្រព្យ​របស់​មតកជន ឬ បុគ្គល ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ។ ម្ចាស់​ទ្រព្យ​ជា​អ្នក​ស្លាប់​នោះ អាច​ជា​ប្ដី ឬ​ប្រពន្ធ ដែល​មាន​ទ្រព្យ បាន​មក​ពី​ការ​រកស៊ី​សន្សំ​ផ្សេងៗ។

សូម​ចុច​ឧបករណ៍​សំឡេង ដើម្បី​ស្ដាប់​ការ​ពន្យល់​ពិស្ដារ...