ការ​បោះ​បង់​អនីតិជន និង​ការ​ថែ​រក្សា​អនីតិជន

អនីតិជន​តាម​ច្បាប់​រដ្ឋប្បវេណី គឺ​ជា​ជន​ដែល​មាន​អាយុ​តិច​ជាង ១៨​ឆ្នាំ មិន​ទាន់​អាច​រៀបការ​បាន មិន​អាច​ចុះ​កិច្ច​សន្យា​នានា​បាន។

0:00 / 0:00

ក្នុង​ច្បាប់​ព្រហ្មទណ្ឌ អនីតិជន គឺ​ជា​ជន​ដែល​ច្បាប់​មិន​ទាន់​ឲ្យ​ទទួល​ខុស​ត្រូវ​នូវ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្តិ និង​ជា​ជន​ដែល​ច្បាប់​កំណត់​ឲ្យ​ទទួល​ខុស​ត្រូវ​នូវ​អំពើ​របស់​ខ្លួន​ដោយ​មាន​កម្រិត។

នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ មាន​មាត្រា​មួយ​ចំនួន បាន​ចែង​អំពី​ការ​ផ្ដន្ទា​ទោស​មួយ​ចំនួន ចំពោះ​ការ​បោះ​បង់​អនីតិជន និង​ការ​ប៉ះពាល់​ដល់​ការ​ថែ​រក្សា​អនីតិជន។ លោក កែវ និមល ជម្រាប​ជូន​លោក​អ្នក​ស្ដាប់​អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖