ការរើសអើងសកម្មភាពចលនាសហជីពតាមរោងចក្រ
នៅប្រទេសកម្ពុជា មានរោងចក្រកាត់ដេរជាច្រើនបានធ្វើសកម្មភាព ហើយថៅកែរោងចក្រមួយចំនួន បានលើកឡើងថា រោងចក្រនិមួយៗមានសកម្មភាពសហជីពការពារកម្មករកើតឡើងច្រើនហួសប្រមាណ ជួនកាលក្រុមសហជីពធ្វើឲ្យអ្នកគ្រប់គ្រងរោងចក្រ ឬថៅកែរោងចក្រមានទំនាស់ជាមួយតំណាងសហជីព និងមានពេលខ្លះសហជីពបានដឹកនាំកម្មករធ្វើបាតុកម្ម ឬកូដកម្ម តវ៉ា នាំឲ្យរោងចក្រស្ទះការងារទៀតផង។ ប៉ុន្តែភាគីសហជីពវិញ បានឲ្យដឹងថា ថៅកែភាគច្រើនមិនល្អ ធ្វើបាបកម្មករ និងមានការរើសអើងចំពោះសកម្មភាពសហជីពក្នុងរោងចក្រ។
នៅក្នុងនាទីច្បាប់ពេលនេះ លោក កែវ និមល សុំលើកយកមកជម្រាបជូនលោកអ្នកស្ដាប់អំពីអ្វីទៅហៅថា ការរើសអើងសកម្មភាពចលនាសហជីពតាមរោងចក្រ និងតើការរើសអើងនោះមានទោសឬទេ?