កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​ប្រើ​លាមក​សត្វ​សម្រាប់​ចង្រ្កាន​និង​ចង្កៀង​ហ្គាស​(ភាគ២)

ឯកសារ​ស្តី​អំពី​កម្មវិធី​​ឡ​ជីវឧស្ម័ន​ថ្នាក់​ជាតិ​របស់​នាយកដ្ឋាន​ផលិតកម្ម​និង​បសុ​ព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ដំណើរ​ការ​សង់​ឡ​ជីវឧស្ម័ន ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​៦.០០០​គ្រួសារ​នៅ​តាម​ខេត្ត​ចំនួន​៨ គឺ​ខេត្ត​កំពត កំពង់ស​ពឺ កំពង់ឆ្នាំង កំពង់ចាម កណ្តាល តាកែវ ព្រៃវែង​និង​ស្វាយរៀង ជា​ពិសេស​នៅ​តាម​តំបន់​ដែល​គ្មាន​បណ្តាញ​ភ្លើង​អគ្គិសនី​រដ្ឋ ឬ​ឯកជន​ត​ភ្ជាប់​ទៅ​ដល់។

អ្នកនាង កេសរណ្ណីយ្យា សូម​ជូន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ចាប់​អារម្មណ៍​និង​​ការ​វាយ​តម្លៃ​របស់​ប្រជាពលរដ្ឋ ចំពោះ​ការ​ប្រើ​ប្រព័ន្ធ​ឡ​ជីវឧស្ម័ន​ដែល​ដើរ​ដោយសារ​លាមក​សត្វ​នេះ។