ក្រៅពីភ្លើងដាំស្លនិងបំភ្លឺគេហដ្ឋានហើយនោះ កាកសំណល់ឡជីវឧស្ម័ន គឺកសិករអាចប្រើជាជីដាក់ស្រែចម្ការច្បារដំណាំ ធ្វើឲ្យផលដំណាំដាំដុះលូតលាស់ល្អ និងទទួលផលខ្ពស់ជាងការប្រើជីគីមីនិងជីលាមកសត្វដែលប្រមូលគរទុកតាមទម្លាប់របស់អ្នកស្រុក។
អ្នកនាង កេសរណ្ណីយ្យា សូមជម្រាបជូនជាបន្តអំពីការពិសោធរបស់អ្នកជំនាញនិងកសិករក្នុងការកែច្នៃប្រើជីកាកសំណល់ឡជីវឧស្ម័ននេះ។
