ជី​កាក​សំណល់​ឡ​ជីវឧស្ម័ន​ផលិត​ពី​លាមក​សត្វ​បង្កើន​គុណភាព​ដី​និង​ទិន្នផល​ស្រូវ (ភាគ២)

កម្មវិធី​ឡ​ជីវឧស្ម័ន​ថ្នាក់​ជាតិ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដោយ​យក​លាមក​សត្វ​ផលិត​ជា​ហ្គាស​សម្រាប់​ប្រើ​ចង្ក្រាន​ចម្អិន​ម្ហូប​អាហារ​និង​ចង្កៀង​ម៉័ងសុង បាន​ជួយ​កសិករ​ជា​ច្រើន​ពាន់​គ្រួសារ​ឲ្យ​មាន​ភ្លើង​ប្រើប្រាស់​ផង និង​បាន​ជី​ដាក់​ស្រែ​ចម្ការ​ធ្វើ​ឲ្យ​ដី​មាន​ជី​ជាតិ​ផ្តល់​ទិន្នផល​ខ្ពស់​ផង។

ជី​កាក​សំណល់​ឡ​ជីវឧស្ម័ន​នេះ​មាន​២​ប្រភេទ គឺ​ប្រភេទ​រាវ​និង​ប្រភេទ​រឹង ហើយ​ក៏​អាច​កែច្នៃ​ធ្វើ​ជា​ជី​កំប៉ុស៍​​បែប​ធម្មជាតិ​បាន​ថែម​ទៀត​ផង។

អ្នកនាង កេសរណ្ណីយ្យា ជម្រាប​ជូន​ជា​បន្ត​ទៀត​អំពី​ការ​ពិសោធ​របស់​អ្នក​ជំនាញ​និង​កសិករ​ក្នុង​ការ​កែច្នៃ​ផលិត​ជី​កាក​សំណល់​ឡ​ជីវឧស្ម័ន​នេះ ៖