ជីវភាព​ស្ត្រី​អតីត​អ្នក​បឹងកក់​ដែល​មិន​ព្រម​ទទួល​យក​សំណង

0:00 / 0:00

ជា​ញឹកញយ អ្នក​បឹងកក់ ជាពិសេស​ស្ត្រី​មេ​ផ្ទះ បាន​នាំ​គ្នា​តវ៉ា​ទៅ​គ្រប់​ស្ថាប័ន​អាជ្ញាធរ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ក្នុង​តំបន់​កណ្ដាល​ក្រុង​មួយ​នេះ។ ពួក​គេ​តវ៉ា​សុំ​អោយ​អាជ្ញាធរ​កំណត់​ព្រំ​ដី បែង​ចែក​អោយ​ដាច់​ស្រឡះ​រវាង​ដី​របស់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) និង​ដី​ទំហំ ១២,៤៤​ហិកតារ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ប្រគល់​អោយ​អ្នក​ភូមិ ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។

ស្រប​គ្នា​នេះ ក៏​មាន​អតីត​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត បាន​បោះបង់​ចោល​ការ​តវ៉ា និង​បាន​បណ្ដោយ​អោយ​ខ្សែ​ជីវិត​របស់​ពួក​គេ​ទៅ​តាម​ព្រេង​វាសនា បន្ទាប់​ពី​ផ្ទះ​របស់​ពួក​គេ​ត្រូវ​ក្រុមហ៊ុន​ចាក់​ខ្សាច់​លុប​បាត់​ស្រមោល។

ក្នុង​នាទី​ស្ត្រី​ខ្មែរ​ក្នុង​សប្ដាហ៍​នេះ អ្នកស្រី សុ ជីវី មាន​សេចក្ដី​រាយការណ៍​ពី​ជីវភាព​រស់នៅ​របស់​ស្ត្រី​អតីត​អ្នក​បឹងកក់ ដែល​មិន​ព្រម​ទទួល​យក​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​តំបន់​បឹងកក់ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។