នៅ​សល់ ២៦ ថ្ងៃ​ទៀត ដែល​លោក សម រង្ស៊ី ថា នឹង​​វិល​ទៅ​​កម្ពុជាវិញ ដោយ​មាន​​មន្ត្រី​​បក្សប្រឆាំង​ សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ និង​ពលករ​ខ្មែរ​​ពី​​ក្រៅ​ស្រុក​​អម​ដំណើរ​ផង គឺនៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩...
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។

លោក សម រង្ស៊ី រក្សា​ជំហរ​វិល​ចូល​ស្រុក​ទោះបីជា​របប​ភ្នំពេញ​បង្កើន​ការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង

មេដឹកនាំ​គណបក្សប្រឆាំង រក្សា​ជំហរ​វិល​ចូល​ប្រទេស​កម្ពុជា តាម​ការកំណត់​នៅ​ថ្ងៃទី៩ វិច្ឆិកា ដដែល បើ​ទោះ​ជា​របប​ក្រុងភ្នំពេញ កំពុង​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ក៏ដោយ​។ បក្ស​កាន់អំណាច ស្វាគមន៍ លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​ឱ្យ​បាន​លឿន ខណៈ អ្នកវិភាគ យល់ថា ការ​វិល​ចូល​តាម​កាលកំណត់ នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ។

ទិដ្ឋភាព​អ័ព្ធ​ដោយសារ​ការ​ឆេះ​ព្រៃ

រដ្ឋមន្ត្រី​អាស៊ាន​ប្ដេជ្ញា​រួមគ្នា​លុបបំបាត់​ផ្សែង​អ័ព្ទ​ឆ្លងដែន​នៅ​ឆ្នាំ​២០២០

ការ​ប្ដេជ្ញា​នេះ គឺ​បន្ទាប់ពី​ព្រមព្រៀង​បង្ហាញ​ផ្លូវ​លើ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន ក្នុង​ដំណើរការ​ទប់ទល់​ផ្សែង​ពុល​ឆ្លងដែន ដែល​កើតឡើង​ដោយ​ភ្លើង​ឆេះ​ព្រៃ និង​ការ​ដុត​ព្រៃ​ធ្វើ​ចម្ការ ជាពិសេស​ភ្លើង​ឆេះ​ព្រៃ​រាប់​សែន​ហិកតារ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ។

ជូង ជូងី ២០១៧ ៨៥៥

"តុលាការ​គាំទ្រ​ទង្វើ​ខុស​ច្បាប់​របស់​ប៉ូលិស​ខេត្ត​កណ្ដាល​ដែល​មិន​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង"

មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជាប់ឆ្នោត ៣​នាក់ នៅ​ខេត្ត​​កណ្ដាល ហៅ​ការ​មិន​ព្រម​ដោះលែង​កូនក្ដី ពី​សំណាក់​សាលាឧទ្ធរណ៍​ថា ជា​ការ​គាំទ្រ​ចំណាត់​ការ​ខុសច្បាប់​របស់​ប៉ូលិស ដែល​ចាប់ខ្លួន​កូនក្ដី​ទាំង ៣​នាក់ ដោយ​គ្មាន​ដីកា។

សម រង្ស៊ី កឹម សុខា និង​ហ៊ុន សែន ៦១០

សហគមន៍​ខ្មែរ​អាមេរិកាំង​ជំរុញ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​គោរព​តាម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស

សហគមន៍​ខ្មែរ​អាមេរិកាំង និង​អង្គការ​ប្រមាណ​១០ គ្រោង​ធ្វើ​សន្និសីទ​ស្ដីពី​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ និង​សន្តិភាព នៅ​ថ្ងៃ​សុក្រ ទី​១៨ តុលា នៅ​រដ្ឋ​វីជីញ៉ា (Virginia) ដើម្បី​ជំរុញ​ឱ្យ​អ្នក​នយោបាយ ជាពិសេស​អ្នកដឹកនាំ​ប្រទេស លើក​តម្កើង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សន្តិភាព​ស្របតាម​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

មូរ សុខហួរ កូរ៉េ ៦២២

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រម្លឹក​សកម្មជន​ខ្លួន​កុំ​ចាញ់បោក​ការ​អូសទាញ​ឱ្យ​ចូល​សារភាព

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រម្លឹក​សកម្មជន​ខ្លួន​កុំ​ចាញ់​បោក​ការឃោសនា នៃ​របប​លោក ហ៊ុន សែន ដែល​កំពុង​អូសទាញ​ឱ្យ​ចូល​សារភាព ព្រោះ​នេះ​ជា​ល្បិច​ចាស់​គំរឹល របស់​កម្មាភិបាល​សម័យ​ខ្មែរក្រហម​ប៉ុណ្ណោះ។

ម៉ន ផល្លា ២០១៧ ១៤៤០

សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ថៃ​ដើម្បី​ចាប់ខ្លួន​លោក ម៉ន ផល្លា

មន្ត្រី​ជាន់ខ្ពស់​នគរបាល​អះអាង​ថា សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ដើម្បី​តាម​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ក្រោយ​តុលាការ​ចោទប្រកាន់​សកម្មជន​រូប​នោះ​ថា ជា​មេខ្លោង​នៅ​ពីក្រោយ​ការឃោសនា ញុះញង់​ឱ្យ​សកម្មជន​គណបក្សប្រឆាំង​ដើរ​បំផុស​បំផុល​ប្រជាពលរដ្ឋ​ឱ្យ​ងើប​បះបោរ​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ​។

ទង់ជាតិ អឺរ៉ុប ៦២២

ស្ថាប័ន​ជំនាញ​អន្តរជាតិ​វាយតម្លៃ​ស្របគ្នា​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ដោយសារ​ការ​ព្យួរ EBA

ស្ថាប័ន​ជំនាញ​អន្តរជាតិ​ធំៗ ក្នុង​នោះ​រួមមាន​ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​អ្នក​ជំនាញ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) វាយតម្លៃ​ស្របគ្នា​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ នឹង​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន និង​ធ្លាក់​ចុះ។

ឆាយ គឹមខឿន

មន្ត្រី​ជាន់ខ្ពស់​នគរបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រឹង​រកស៊ី​ចិញ្ចឹមជីវិត កុំ​ចូលរួម​ចលនា​លោក សម រង្ស៊ី

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ព្រមាន​ថា ការ​គាំទ្រ ឬ​ការចូលរួម​សកម្មភាព​ជាមួយ​លោក សម រង្ស៊ី ជា​ទង្វើ​ខុសច្បាប់​ដែល​សមត្ថកិច្ច​នឹង​មាន​ចំណាត់ការ តាម​ផ្លូវ​ច្បាប់​។

គង់ រ៉ៃយ៉ា សួង នាគព័ន្ធ ៦២២

តុលាការ​កំពូល​គ្រោង​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម​នៅ​ចុងខែ​តុលា

តុលាការ​កំពូល គ្រោង​នឹង​បើកសវនាការ​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន កែម ឡី និយម គឺ​លោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នៅ​ចុងខែ​តុលា​នេះ។ មេធាវី​ការពារ​ក្តី និង​ភរិយា​របស់​លោក គង់ រ៉ៃយ៉ា សង្ឃឹម​ថា តុលាការ​កំពូល នឹង​អនុញ្ញាត​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើ​សុំ។

រស់ គឹមសៀង

តុលាការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ២​នាក់ ក្រោយ​សារភាព​តាម​ការ​ចង់​បាន​របស់​របប​ភ្នំពេញ

តុលាការ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ ក្រោយ​ពេល​សារភាព​ថា បាន​រួម​គំនិត​ក្បត់ ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ គឺ​លោក សម រង្ស៊ី។ មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ក្រុងភ្នំពេញ​គំរាម​ឱ្យ​ធ្វើ​បែប​នេះ ហើយ​មន្ត្រី​បក្ស​ប្រឆាំង​ទ្រាំ​បង្ខំចិត្ត​សារភាព​ទាំង​គ្មាន​កំហុស។

ផៃ ស៊ីផាន ២០១៤ ៦២២

របប​ក្រុងភ្នំពេញ​ថា គ្មាន​ភាព​ចាំបាច់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទេ

របប​លោក ហ៊ុន សែន អះអាង​ថា របប​នេះ​នឹង​បន្ត​ចោទប្រកាន់ និង​ចាប់ខ្លួន​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​គាំទ្រ មាតុភូមិនិវត្តន៍ និង​ផែនការ​ដទៃ​ទៀត​របស់​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី​។ អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា ប្រសិនបើ​របប​នេះ​បន្ត​ការ​ចាប់ខ្លួន​ពលរដ្ឋ​ថែមទៀត​នោះ របប​នេះ​គួរតែ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។

ងិន សុផាត

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី

កូនស្រី​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​នៅ​រតនគិរី អះអាង​ថា ឪពុក​របស់​លោកស្រី គឺ​លោក ងិន សុផាត ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ គ្មាន​ថ្នាំ​ព្យាបាល​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត។ កូន​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ព្រួយបារម្ភ​ថា ស្ថានភាព​ជំងឺ​របស់​ឪពុក​អាច​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ​នោះ។

លោក ​សម​ រង្ស៊ី​ សន្យា​នឹង​វិល​ទៅ​កម្ពុជា

អត្ថបទសម្រាំង

របប​លោក ហ៊ុន សែន​ បដិសេធ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន
សហជីព​កម្មករ​បន្ត​បារម្ភ​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​​តាម​រយៈ​ច្បាប់​សហជីព
អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ពីរនាក់
ធនាគារ​ពិភព​លោក​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ត្រឹម ៦,៨% ក្នុងឆ្នាំ២០២០
របប​ក្រុង​ភ្នំពេញ​ចាប់​​សកម្មជន​បក្សប្រឆាំង​២នាក់​ទៀតពីបទ​ញុះញង់
កម្ពុជា​រៀប​ចំ​យុទ្ធសាស្ត្រ​គ្រប់​គ្រង​បំណុល​ ពេល​កំពុង​ជាប់​ផុង​ក្នុង​បំណុល​ចិនវ័ន្ត​ក
កម្មករ​​រោងចក្រ​ ហ៊ឹង ជីង ​ដាក់​វេន​គ្នា​ដេក​យាម​មុខ​រោងចក្រទាមទារ​បើក​ប្រាក់​​ឈ្នួល
«កិច្ច​ព្រមព្រៀង​ព្រំដែន​កម្ពុជា​និង​វៀតណាម​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ដី»
«សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​របស់​សភា​ឯក​បក្ស​ដោយ​គ្មាន​តម្លាភាព»
មន្រ្តី​បក្ស​ប្រឆាំង ថា​ដំណើរ​វិល​ចូល​ស្រុក​វិញ ដើម្បី​ស្តា​ប្រជាធិបតេយ្យ​
សមត្ថកិច្ច ចាប់​ខ្លួន​ជនជាតិ​ចិន ៣នាក់ និង​ថៃ​ម្នាក់ ពី​បទ​ជួញ​ដូរ​គ្រឿងញៀន នៅ​កម្ពុជា
គេហទំព័រ​ទាំងមូល