កម្មវិធីព័ត៌មានអាស៊ីសេរីក្នុងទូរស័ព្ទដៃស្មាតហ្វូន
2014.01.08
ឥឡូវនេះ លោកអ្នកនាងអាចទទួលព័ត៌មានថ្មីៗពីអាស៊ីសេរី ដោយផ្ទាល់តាមរយៈទូរស័ព្ទដៃទំនើបស្មាតហ្វូន (Smart Phone) និងថេបឡេត (Tablet) ដែលប្រើប្រព័ន្ធប្រតិបត្តិអាយអូអេស (iOS) និងអេនឌ្រោយ (Android)។
* កម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការអាយអូអេស (iOS)
=> ទាញយកកម្មវិធីសម្រាប់ប្រព័ន្ធ iOS សម្រាប់អាន និងស្ដាប់ព័ត៌មានទូទៅ។
* កម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការអេនឌ្រោយ (Android)
=> ទាញយកកម្មវិធីសម្រាប់ប្រព័ន្ធ Android សម្រាប់អាន និងស្ដាប់ព័ត៌មានទូទៅ។
លក្ខណៈពិសេស៖
- អាចទទួលព័ត៌មានសម្រាប់ ១០ភាសា រួមទាំងភាសាខ្មែរផង
- ទទួលព័ត៌មាន រូបថត សំឡេង និងអត្ថបទ
- មានកម្មវិធីប្រូកស៊ី (Proxy) ដើម្បីចៀសផុតពីការរាំងខ្ទប់អ៊ីនធឺណិត*
- ទទួលព័ត៌មានទាន់ហេតុការណ៍
- សន្សំពេលវេលាទាញយកដោយប្រើការកំណត់ទិន្នន័យទាប
- រក្សាទុកព័ត៌មានសម្រាប់អាននិងស្ដាប់នៅពេលដែលមិនមានអ៊ីនធឺណិត
- អាចកំណត់លំដាប់និងរចនាសម្ព័ន្ធព័ត៌មាន
- ចែករំលែកព័ត៌មានតាមសារអេឡិចត្រូនិក (e-mail) បណ្ដាញសង្គម Facebook, Twitter និងបណ្ដាញផ្សេងៗទៀត។
* អ្នកប្រើប្រព័ន្ធប្រតិបត្តិការ Android សូមទាញយក Psiphon proxy រួចបើក Psiphon proxy ក្នុងកន្លែងកំណត់របស់កម្មវិធីរបស់វិទ្យុអាស៊ីសេរី។
មានបញ្ហា ឬសំណូមពរទាក់ទងនឹងកម្មវិធីនេះ សូមផ្ញើអ៊ីមែលទៅអាសយដ្ឋាន៖ rfaapps@gmail.com
* កម្មវិធីហៅទូរស័ព្ទស្ដាប់ដោយមិនចាំបាច់ប្រើប្រព័ន្ធអ៊ីនធឺណិត
ប្រសិនបើអ្នកចង់ស្ដាប់ការផ្សាយរបស់អាស៊ីសេរី នៅលើទូរស័ព្ទចល័តរបស់អ្នក សូមទាញយកកម្មវិធីផ្សាយផ្ទាល់ថ្មីរបស់យើងដោយឥតគិតថ្លៃ។ កម្មវិធីថ្មីនេះអ្នកអាចហៅទូរស័ព្ទដើម្បីស្ដាប់ដោយមិនចាំបាច់ប្រើប្រព័ន្ធអ៊ីនធឺណិតឥតខ្សែ (Wi-Fi) ឬទិន្នន័យ (Data) របស់អ្នក។ កម្មវិធីនេះអាចប្រើបានទាំងលើប្រព័ន្ធប្រតិបត្តិការអេនឌ្រោយ (Android) និង អាយ.អូ.អេស (IOS)។
ស្ដាប់តាមទូរស័ព្ទចល័ត
កម្មវិធីផ្សាយសំឡេងរបស់អាស៊ីសេរី ដោយឥតគិតថ្លៃនេះ ផ្សាយជា ៩ភាសាផ្សេងគ្នា នៅលើប្រព័ន្ធប្រតិបត្តិការអេនឌ្រោយ និង អាយ.អូ.អេស របស់អ្នក។ ចំណាំ៖ កម្មវិធីនេះដំណើរការកាន់តែប្រសើរជាមួយទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការអេនឌ្រោយ និង អាយ.អូ.អេស ហើយវានឹងដំណើរការលើថេបឡេត (Tablets) និងអាយផត (iPod) ដែរ ប៉ុន្តែបើហៅទូរស័ព្ទចូលដើម្បីស្ដាប់នៅមិនទាន់ដំណើរការទេ។
មាននៅលើ Google Play, iTunes, Opera, Amazon, និង GetJar។ កម្មវិធីផ្សាយសំឡេងនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់
· អាចស្ដាប់ការផ្សាយព័ត៌មានវិទ្យុរបស់យើងជាច្រើនកម្មវិធីតាមតម្រូវការ ជា ៩ភាសាផ្សេងគ្នា
· ស្ដាប់ឮការផ្សាយផ្ទាល់វិទ្យុជាច្រើនភាសា
· ជ្រើសរើសការស្ដាប់ជាសំឡេងតាមអ៊ីនធឺណិតក្នុងទូរស័ព្ទរបស់អ្នក ដោយមិនចំណាយច្រើន
· សន្សំពេលវេលាទាញយក និងតម្លៃសេវាអ៊ីនធឺណិត ជាមួយការកំណត់កម្រិតបញ្ជូនទាប
· ចែករំលែកកម្មវិធីផ្សាយសំឡេងដែលអ្នកពេញចិត្តតាមរយៈអ៊ីម៉ែល (E-mail) ធ្វីតធឺ (Twitter) ហ្វេសប៊ុក (Facebook) ហ្គូហ្គលផ្លាស់ (Google+) និងបណ្ដាញទំនាក់ទំនងសង្គមដទៃទៀត។
ទាញយកឥឡូវនេះដោយឥតគិតថ្លៃ!