ជំនួយសម្រាប់ការប្រើ ផតខាសធ៍ (Podcast)
តើ ផតខាសធ៍ (Podcast) ជាអ្វី?
ផតខាសធ៍ (Podcast) គឺជាសំឡេង (ជាធម្មតា មានទម្រង់ជា MP3) ដែលគេដាក់ផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិត ។ លោកអ្នកអាចទាញយកសំឡេង ផតខាសធ៍ (Podcast) យកមកទុកក្នុងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក ដើម្បីទុកចាក់ស្ដាប់ដោយប្រើកម្មវិធីកុំព្យូទ័រពិសេសដែលអាចចាក់ផ្សាយ ផតខាសធ៍ (Podcast) ឬ ទាញយកសំឡេង ផតខាសធ៍ (Podcast) បញ្ចូលក្នុងឧបករណ៍ចាក់សំឡេងផ្ទាល់ខ្លួនរបស់លោកអ្នក (ដូចជា iPod, iriver, Creative Zen Touch,។ល។)។
ការប្រើ ផតខាសធ៍ (Podcast) គឺប្រៀបដូចជា ការស្ដាប់វិទ្យុតាមសេចក្ដីត្រូវការ មានន័យថា លោកអ្នកស្ដាប់នូវអ្វីដែលលោកអ្នកចង់ស្ដាប់ និងស្ដាប់នៅពេលណាក៏បាន ពេលដែលលោកអ្នកចង់ស្ដាប់ ។
កម្មវិធីកុំព្យូទ័ររបស់លោកអ្នក ឬ ឧបករណ៍ចាក់សំឡេងឌីជីថល របស់លោកអ្នក នឹងទាញយកសំឡេង ផតខាសធ៍ (Podcast) ដោយស្វ័យប្រវត្តិ ដូច្នេះ លោកអ្នកនឹងទទួលបានសំឡេង ផតខាសធ៍ (Podcast) ដែលថ្មីៗបំផុត ។
តើខ្ញុំស្ដាប់ ផតខាសធ៍ (Podcast) យ៉ាងដូចម្ដេច?
ប្រសិនបើលោកអ្នកចង់ស្ដាប់សំឡេង ផតខាសធ៍ (Podcast) នៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នក លោកអ្នកចាំបាច់ត្រូវទាញយក កម្មវិធីទាញយកផតខាសធ៍ រួចហើយដំឡើងកម្មវិធីនោះនៅក្នុងកុំព្យូទ័ររបស់លោកអ្នក ។
លោកអ្នកអាចប្រើកម្មវិធី iTunes ចេញចុងក្រោយគេបង្អស់ របស់ក្រុមហ៊ុន Apple (ដែលមានកម្មវិធីទាញយក ផតខាសធ៍ (Podcast) ភ្ជាប់ជាមួយស្រាប់) ឬ កម្មវិធីផ្សេងៗទៀត ដូចជា Odeo ឬ Juice (ពីមុនគេហៅថា iPodder) ដើម្បីគ្រប់គ្រងការទាញយកសំឡេង ផតខាសធ៍ (Podcast) របស់លោកអ្នក ។
ដើម្បីទាញយកសំឡេង ផតខាសធ៍ (Podcast) ដាក់ក្នុងកម្មវិធី iTunes 6 ចូរចុចយក Advanced រួចហើយជ្រើសយក Subscribe to Podcast រួចហើយវាយអាសយដ្ឋាន [URL] របស់សំឡេង ផតខាសធ៍ (Podcast) ទៅក្នុងប្រអប់ ។
ប្រសិនបើលោកអ្នកចង់ស្ដាប់ ផតខាសធ៍ (Podcast) មិនមែនក្នុងម៉ាស៊ីនកុំព្យូទ័រ លោកអ្នកនឹងចាំបាច់ត្រូវផ្ទេរសំឡេង ផតខាសធ៍ (Podcast) បញ្ចូលទៅក្នុងឧបករណ៍ចាក់សំឡេងដែលអាចយកតាមខ្លួនបាន ។ ចូរមើលការណែនាំនៅក្នុងកម្មវិធីទាញយក ផតខាសធ៍ (Podcast) ដើម្បីដឹងពីវិធីផ្ទេរសំឡេង ផតខាសធ៍ (Podcast) ។
តើធ្វើដូចម្ដេចដើម្បីទាញយកសំឡេង ផតខាសធ៍ (Podcast) របស់វិទ្យុ អាស៊ីសេរី ?
នៅបន្ទាប់ពីលោកអ្នកបានដំឡើងកម្មវិធីទាញយក សំឡេងផតខាសធ៍ (Podcast) រួចហើយ ចូរចម្លងយក URL របស់ ផតខាសធ៍ (Podcast) ដែលលោកអ្នកត្រូវការ ទៅដាក់បញ្ចូលក្នុងកម្មវិធីទាញយក ផតខាសធ៍ (Podcast) នោះ (ឧទាហរណ៍ Odeo, iTunes, Juice ឬពីមុនហៅថា iPodder) ។
ដើម្បីមើលកម្មវិធីទាញយក ផតខាសធ៍ (Podcast) ចូរបើកមើលវ៉ិបសាយថ៍ www.rfa.org/khmer/podcasts ។ នៅលើវ៉ិបសាយថ៍នេះ លោកអ្នកក៏អាចរកមើលការណែនាំអំពីរបៀបបង្កើត ផតខាសធ៍ (Podcast) ផ្ទាល់ខ្លួនបានផងដែរ ។
ប្រសិនបើលោកអ្នកមានបញ្ហាអ្វីទាក់ទងនឹង ការប្រើ ផតខាសធ៍ (Podcast) សូមអញ្ជើញទាក់ទងមក ៖ contact@rfa.org ៕