លក្ខខណ្ឌ​នៃ​ការប្រើប្រាស់

លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​នេះ មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០០៥

 

ការយល់ព្រមចំពោះលក្ខខណ្ឌ

សូម​អាន​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ មុន​ពេល​ប្រើ​វ៉ិបសាយ www.rfa.org ឬ​ផ្នែក​ណា​មួយ​របស់​វ៉ិបសាយ RFA ដូចជា Message Board, Podcasting និង RSS Feedsផ្នែកផ្សព្វផ្សាយព័ត៌មានរបស់ វិទ្យុអាស៊ីសេរី ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់ RSS (ដោយ​ហៅ​ជារួម​ថា “វ៉ិបសាយ​អាស៊ីសេរី” ឫ “សេវា”) តាម​រយៈ​ការប្រើប្រាស់​សេវា​នេះ អ្នក​ត្រូវ​យល់ព្រម​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់ ទាំងនេះ ។ វិទ្យុ អាស៊ីសេរី រក្សា​សិទ្ធិ តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ក្នុង​ការ​កែប្រែ​លក្ខខណ្ឌ​ទាំងនេះ នៅពេល​ណាមួយ​ក៏បាន ដោយ​ផ្សព្វផ្សាយ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ដែល​ត្រូវ​បាន​កែប្រែ​ថ្មី​តាម​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី ។ អ្នក​យល់ព្រម​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​កែប្រែ​ថ្មី​ទាំងនេះ​ដែល​នឹង​ត្រូវ​មាន​ប្រសិទ្ធភាព​ភ្លាមៗ​នៅ​ពេល​ផ្សព្វផ្សាយ ។

ការរក្សា​សិទ្ធិ

ខ្លឹមសារ​នៅ​លើ​វ៉ិបសាយ​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​រក្សា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​និង ច្បាប់​រក្សា​សិទ្ធិ​អន្តរជាតិ ។ វិទ្យុ អាស៊ីសេរី ស្វាគមន៍​ចំពោះ​ការប្រើប្រាស់​បន្ត ការ​យក​ទៅ​បោះពុម្ព​ផ្សាយ​ឡើង​វិញ និង ការចែកចាយ​អត្ថបទ ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​វ៉ិបសាយ​នេះ ក្នុង​លក្ខខណ្ឌ​ថា អ្នក​ត្រូវ​ដាក់​ឈ្មោះ​វិទ្យុ​អាស៊ីសេរី ដោយ​សរសេរ​ដូច​ខាងក្រោម ៖

រក្សាសិទ្ធិ © ២០០៦ វិទ្យុ​អាស៊ីសេរី ។ បោះពុម្ព​ផ្សាយ​បន្ត​ដោយ​មាន​ការអនុញ្ញាត​ពី​វិទ្យុ​អាស៊ីសេរី ​ដែល​មាន​អាសយដ្ឋានៈ 2025 M St. NW, Suite 300, Washington DC 20036 ។ គេហទំព័រៈ www.rfa.org

ប្រសិន​បើ​ប្រើប្រាស់​សេចក្តី​ដកស្រង់​ចេញពី​វ៉ិបសាយ​វិទ្យុ​អាស៊ីសេរី  វិទ្យុ​អាស៊ីសេរី​តម្រូវ​ឲ​មាន​ការ​បញ្ជាក់ថា ព័ត៌មាន​នោះ​ត្រូវ​បាន​ដកស្រង់​ចេញ​ពី វ៉ិបសាយ​វិទ្យុ​អាស៊ីសេរី ហើយ​សេចក្តី​ដកស្រង់​នោះ​មិនត្រូវ​កែប្រែ ឬ បំភ្លៃ​អត្ថន័យ​មូលដ្ឋាន​នៃ​ខ្លឹមសារ​ដើម ឡើយ ។

ការផ្សាយ ឬ ការផ្សាយ​បន្ត នូវ​សំឡេង​របស់​វិទ្យុ​អាស៊ីសេរី ឬ ការបោះពុម្ពផ្សាយ​ឡើងវិញ នូវ​ឯកសារ​រូបភាព ឬ សម្ភារៈ​ក្រាហ្វិក​ដែល​យក​ចេញ​ពី វ៉ិបសាយ​វិទ្យុ​អាសីសេរី​ឬ វ៉ិបសាយ​ជា​ភាសា​ផ្សេងៗ ៩​ភាសា​របស់ខ្លួន ត្រូវ​បាន​ហាមឃាត់ ។

និក្ខិត្តសញ្ញា

វិទ្យុ អាស៊ីសេរី®, RFA® និង​ឈ្មោះ​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី ជា​សញ្ញា​សេវាកម្ម​របស់​វិទ្យុ​អាស៊ីសេរី​អាយ​អិន​ស៊ី ។ រក្សា​សិទ្ធិ​គ្រប់​បែបយ៉ាង ។ អ្នក​មិន​អាច​ប្រើ​ក្រាហ្វិក រូបសញ្ញា ឬ សញ្ញា​សេវាកម្ម​ណាមួយ​របស់​វិទ្យុ​អាស៊ីសេរី ដោយ​គ្មាន​ការយល់ព្រម​អនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ជាមុន​ពី វិទ្យុ​អាស៊ីសេរី​ឡើយ លើកលែងតែ​រូបសញ្ញា​ដែល​វិទ្យុ​អាស៊ីសេរី បាន​ផ្ដល់​ឲ​នៅ​ក្នុង RSS Feed ដែល​អ្នក​អាច​ប្រើប្រាស់​បាន ដោយ​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​ដូច​មាន​ចែង​នៅ​ក្នុង គោលនយោបាយ​ RSS Feed របស់ វិទ្យុ​អាស៊ីសេរី ។

Framing

វិទ្យុ អាស៊ីសេរី មិនអនុញ្ញាត​ចំពោះ​ការបង្ហាញ​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី នៅក្នុង ឬ នៅក្រោម ប្រអប់​នៃ​វ៉ិបសាយ​ដទៃ​ឡើយ ។

ការភ្ជាប់​មក​វ៉ិបសាយ វិទ្យុអាស៊ីសេរី

វិទ្យុ អាស៊ីសេរី គឺ​ជា​អង្គការ​មួយ​ដែល​ប្តេជ្ញា​ចិត្ត​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌ និង​បទដ្ឋាន​សារព័ត៌មាន​កម្រិត​ខ្ពស់​បំផុត និង ប្រកាន់​យក​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន​ឯករាជ្យ និង​មិន​ធ្វើ​អាជីវកម្ម ។ ដូច្នេះ ការភ្ជាប់​ពី​វ៉ិបសាយ ណាមួយ​ជាមួយ​វ៉ិបសាយ​វិទ្យុ​អាស៊ីសេរី គឺ​មិន​ត្រូវ () មាន​ន័យ​ថា វិទ្យុ​អាស៊ីសេរី​លើក​កំពស់ ឬ គាំទ្រ ចំពោះ​បុព្វហេតុ យោបល់ វ៉ិបសាយ យុទ្ធនាការ​នយោបាយ ផលិតផល ឬ សេវា របស់​បុគ្គល​ណាម្នាក់ ឬ អង្គភាព​ណាមួយ​ឡើយ ឬ () ប្រើ​ប្រាស់​ឯកសារ ឬ អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​ក្នុង​គោលបំណង​ធ្វើ​អាជីវកម្ម ។ វិទ្យុ អាស៊ីសេរី រក្សាសិទ្ធិ​ក្នុងការ​ដក​ការអនុញ្ញាត​ពី​ការភ្ជាប់​ណាមួយ មក​កាន់​វ៉ិបសាយ​របស់​យើង ។

ការភ្ជាប់​ទៅកាន់​វ៉ិបសាយ​របស់​ភាគី​ទីបី

វិទ្យុ អាស៊ីសេរី បាន​ផ្តល់​នូវ​អាសយដ្ឋាន​ភ្ជាប់​ទៅ​វ៉ិបសាយ​ផ្សេង ដែល​បាន​គ្រប់គ្រង​ដោយ​ភាគី​ទីបី​ហើយ វិទ្យុ អាស៊ីសេរី មិន​មាន​សិទ្ធិ​គ្រប់គ្រង​លើ​វ៉ិបសាយ​ទាំងនោះ​ឡើយ ។ វិទ្យុ អាស៊ីសេរី មិន​គាំទ្រ ឬ យល់ស្រប ចំពោះ ខ្លឹមសារ អ្នកគ្រប់គ្រង ផលិតផល ឬ សេវា របស់​វ៉ិបសាយ​ទាំង​នេះ​ឡើយ ហើយ វិទ្យុ អាស៊ីសេរី មិន​ទទួល​ខុសត្រូវ ឬ ធានា​ចំពោះ​ខ្លឹមសារ អ្នកគ្រប់គ្រង ភាពត្រឹមត្រូវ គុណភាព ការផ្សាយ​ពាណិជ្ជកម្ម ផលិតផល សេវា ឬ សម្ភារៈ​ផ្សេងទៀត នៅ​លើ ឬ ដែល​ អាច​រក​បាន​ពី​វ៉ិបសាយ​ទាំងនេះ ឡើយ ។ វិទ្យុ អាស៊ីសេរី មិន​ទទួលខុសត្រូវ ឬ រ៉ាប់រង ដោយ​ផ្ទាល់ ឬ ដោយ​ប្រយោល ចំពោះ​រាល់​ការខូច​ខាត ឬ ការ​បាត់​បង់ ដែល​បណ្តាល​មកពី ឬ ដែល​គេ​អះអាង​ថា បណ្តាល​មក​ពី ឬ ទាក់ទង​នឹង​ការប្រើប្រាស់ ឬ​ការ​ជឿជាក់​លើ​ខ្លឹមសារ ផលិតផល ឬ សេវា​បែបនេះ ណា​មួយ ដែល​មាន​នៅលើ ឬ តាម​រយៈ​វ៉ិបសាយ​ទាំងនេះ ឡើយ ។

RSS Feeds

RSS Feeds របស់​វិទ្យុ​អាស៊ីសេរី ដែល​ផ្តល់​ដោយ​វិទ្យុ​អាស៊ីសេរី​តាមរយៈ​អាសយដ្ឋាន www.rfa.org/rss/index.html រួម​មាន ចំណងជើង សេចក្តី​សង្ខេប និង អាសយដ្ឋាន​ភ្ជាប់​ទៅ​អត្ថបទ​ដំណឹង​ទាំងស្រុ ។ RSS Feeds ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​រក្សា​សិទ្ធិ​របស់​អាមេរិក និង​អន្តរជាតិ ។ សិទ្ធិ​ទាំងអស់​នៅ​ក្នុង និង ចំពោះ RSS Feeds ត្រូវ​បាន​រក្សា​ដោយ​វិទ្យុ​អាស៊ីសេរី ។ អ្នក​អាច​បង្ហាញ ដកស្រង់​ចេញ​ពី និង​ភ្ជាប់​ទៅ​កាន់ RSS Feeds ប្រសិន​បើ () អ្នក​ប្រើប្រាស់​ដាក់​អាសយដ្ឋាន​ភ្ជាប់​មក​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី វិញ () ការ​ប្រើ​ប្រាស់ ឬ ការ​បង្ហាញ​នោះ មិន​បន្លុយ​ថា វិទ្យុ​អាស៊ីសេរី លើកស្ទួយ ឬ គាំទ្រ​ចំពោះ​បុព្វហេតុ យោបល់ វ៉ិបសាយ យុទ្ធនាការ​នយោបាយ ផលិតផល ឬ សេវា​របស់​បុគ្គល​ណា​ម្នាក់ ឬ​អង្គភាព​ណាមួយ​ឡើយ ឬ () អត្ថន័យ​ជា​មូលដ្ឋាន​នៃ​ខ្លឹមសារ​ដែល​មាន​នៅ​ក្នុង RSS Feedsដែល​ក្នុង​នោះ​រួមមាន​ដូចជា ចំណងជើង និង សេចក្តី​សង្ខេប មិន​ត្រូវ​បាន​កែប្រែ ឬ បំភ្លៃ​ឲ​ប្រាស​ចាក​អត្ថន័យ​ដើម ឡើយ និង () អ្នក​មិន​ត្រូវ​កែប្រែ​អត្ថបទ​ដំណឹង ឬ ព័ត៌មាន​ផ្សេង​ទៀត ដែល​អ្នក​បាន​ទទួល ឬ​ប្រើ​តាម​រយៈ RSS Feeds នេះ​ឡើយ ។

ការប្រើប្រាស់​សេវា

ប្រសិន​បើ​អ្នក​បង្ហាញ​ព័ត៌មាន​ពី RSS Feeds នៅ​លើ​វ៉ិបសាយ Weblog ឬ កម្មវិធី​ស្រដៀង​គ្នា​នេះ អ្នក​ត្រូវ​ផ្តល់​នូវ​ការបញ្ជាក់​ប្រភព​ថា​ជា​របស់​វិទ្យុ​អាស៊ីសេរី នៅ​ក្បែរ​ខ្លឹមសារ RSS Feeds នោះ ដោយ​សរសេរ​ជា​អក្សរ​ថា “ចំណងជើង​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី” ឬ ដាក់​និមិត្ត​សញ្ញា​របស់​វិទ្យុ​អាស៊ីសេរី ដែល​មាន​នៅ​ក្នុងRSS Feeds នោះ ដោយ​គ្មាន​ការកែប្រែ​ឲ​ខុស​ភាព​ដើម ។ ការ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេង​ពីនេះ​ទៀត នូវ​និក្ខិត​សញ្ញា​របស់​វិទ្យុ​អាស៊ីសេរី ឬRSS Feeds ត្រូវ​បាន​ហាមឃាត់​ជា​ដាច់ខាត ។ ចំពោះ​ការ​ប្រើប្រាស់​អត្ថបទ​ដំណឹង ឬ ព័ត៌មាន​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​នៅ​ក្នុង RSS Feeds សូម​មើល​ផ្នែក​ស្ដីពី​ការ​រក្សា​សិទ្ធិ នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ ។ វិទ្យុ អាស៊ីសេរី រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ការផ្តល់​សេវា RSS Feeds និង តម្រូវ​ឲ​អ្នក​ឈប់​ទទួល​យក​ ឬ ប្រើប្រាស់ RSS Feeds រាល់​ព័ត៌មាន​ដែល​មាន​នៅ​ក្នុង RSS Feeds និង/ឬ និមិត្ត​សញ្ញា​របស់​វិទ្យុ​អាស៊ីសេរី នៅ​ពេល​ណា​មួយ និង ដោយ​មូលហេតុ​ណាមួយ​ក៏បាន ។

     

  1. អ្នក​មិន​ត្រូវ​ចុះផ្សាយ ផ្ទេរ ឬ បញ្ជូន​ទិន្នន័យ​ណា​មួយ ឬ អាសយដ្ឋាន​ភ្ជាប់​ទៅ​រក​ទិន្នន័យ​ដែល​នាំ​បណ្ដាល​ឲ​មាន​ការប្រមាថ ការបង្ខូច​កេរ្តិ៍​ឈ្មោះ ការក្លែង​បន្លំ ការបំភ័ន្ត ភាព​អានាចារ ភាព​គ្មាន​សុជីវធម៌ ភាព​អាសគ្រាម រូប​អាសអាភាស អំពើហិង្សា ការរំលោភ​បំពាន ការគំរាម​កំហែង ការបៀតបៀន ការរើសអើង ការ​ប្រកាន់​ពូជ​សាសន៍ ការ​បាត់​បង់​សេចក្តី​ថ្លៃថ្នូរ ដែល​បំពាន​លើ​ភាព​ជា​ឯកជន​របស់​អ្នក​ដទៃ ដែល​រំលោភ​ច្បាប់ ដែល​ជា​សម្តី​បង្ក​ការស្អប់​ខ្ពើម ឬ ប៉ះពាល់​ដល់​អនីតិជន ក្នុង​លក្ខណៈ​ណាមួយ ឡើយ ។
  2. អ្នក​យល់ព្រម​ថា មិន​ក្លែង​បន្លំ (ឧទាហរណ៍ ដោយ​ប្រើប្រាស់​ឈ្មោះ ឬ អាសយដ្ឋាន​អ៊ីម៉េល​របស់​អ្នកដទៃ​នៅ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី) អ្នកដទៃ ឬ​អង្គភាព​ដទៃ​ដែល​មាន​រួម​បញ្ចូល ប៉ុន្តែ​មិន​កំណត់​ចំពោះ​មន្ត្រី ឬ និយោជិត​របស់​វិទ្យុ​អាស៊ីសេរី​ឡើយ ។
  3. អ្នក​អាច​ដាក់​ផ្សាយ បញ្ចូល ឬ​បញ្ជូន​តែ​ព័ត៌មាន ឫ ឯកសារ​ណា​មួយ ដែល​អ្នក​មាន​ការ​រក្សា​សិទ្ធិ ឬ​ការអនុញ្ញាត​ផ្សេង​ទៀត​ដើម្បី​ចែក​ចាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ។ អ្នក​មិន​ត្រូវ​រំលោភ លួច​ស្នាដៃ​និពន្ធ ឬ បំពាន​លើ​សិទ្ធិ​របស់​ភាគី​ទី​បី ក្នុង​នោះ​រាប់​ទាំង​កម្មសិទ្ធិ​បញ្ញា និក្ខិតសញ្ញា ការសម្ងាត់​ផ្នែក​ពាណិជ្ជកម្ម ភាព​ជា​ឯកជន ភាព​ផ្ទាល់ខ្លួន ភាព​ជា​សាធារណៈ សីលធម៌ ឬ សិទ្ធិកាន់កាប់ ឬ សិទ្ធិ​ធានា ឧទាហរណ៍ ព័ត៌មាន​សម្ងាត់ ឬ ការសម្ងាត់​ផ្នែក​ពាណិជ្ជកម្ម ជាដើម ។ អ្នក​សន្យា​និង​ធានា​អះអាង​ថា រាល់​ព័ត៌មាន ឫ ឯកសារ ដែល​បាន​ចុះ​ផ្សាយ ឬ បញ្ចូល ឬ​បញ្ជូន នឹង​ត្រូវ​កាន់កាប់​ដោយ​រូប​អ្នក​ផ្ទាល់ ឫ ជា​កម្មសិទ្ធិ​សាធារណៈ ។ អ្នក​មិន​ត្រូវ​បញ្ចូល​បទ​ភ្លេង​ទៅ​ក្នុងMessage Board របស់​វិទ្យុ​អាស៊ីសេរី ឬ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​សេវា​របស់​វិទ្យុ​អាស៊ីសេរី ឡើយ ។
  4. សេវា​អាច​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​តែ​គោលបំណង​មិន​មែន​អាជីវកម្ម​ប៉ុណ្ណោះ ។ អ្នក​មិន​អាច​ចែកចាយ ឫ បោះពុម្ព​ផ្សាយ​នូវ​ព័ត៌មាន ឫ ឯកសារ​ណាមួយ ដែល​មាន​លក្ខណៈ​ជា​ ការរៃ​អង្គាស​មូលនិធិ ការផ្សាយ​ពាណិជ្ជកម្ម ឬ ជា​ការឃោសនា ឫ គាំទ្រ​ទំនិញ និង​សេវា​នានា ឡើយ ។
  5. អ្នក​មិន​ត្រូវ​ចុះផ្សាយ ដាក់​បញ្ចូល ឬ បញ្ជូន​កម្មវិធី​កុំព្យូទ័រ ឬ​ឯកសារ​ណាមួយ​ដែល​មាន​ផ្ទុក​មេរោគ ឬ​កូដ ឬ ឧបករណ៍​ដែល​នាំ​ឲ្យ​មាន​អន្តរាយ​ផ្សេងៗ​ឡើយ ។ អ្នក​មិន​អាច​ប្រើប្រាស់​ សេវា​ដើម្បី​ចែកចាយ​លិខិត​ជា​បន្តបន្ទាប់ បន្លំ​ខ្លួន​ជា​អ្នកដទៃ រៃអង្គាស​សម្រាប់​សកម្មភាព​បទឧក្រិដ្ឋ ចែកចាយ​អ៊ីម៉េល spam ឫ អ៊ីម៉េល​ឥត​បានការ ឬ ប្រមូល​អាសយដ្ឋាន​អ៊ីម៉េល សម្រាប់​គោលបំណង​ផ្ញើ​អ៊ីម៉េល​ឥត​បានការ ទៅ​កាន់​អ្នកដទៃ​ទៀត ដែល​ប្រើ​ប្រាស់​សេវា​ជាមួយគ្នា​ដែរ ។
  6. អ្នក​យល់ព្រម​ផ្តល់​ដល់​វិទ្យុ​អាស៊ីសេរី នូវ​អាជ្ញាប័ណ្ណ​មិន​ផ្តាច់​មុខ ជាបន្តបន្ទាប់ និង​មិន​គិត​កម្រៃ ដើម្បី​ប្រើប្រាស់ ថតចម្លង ផ្ដល់​អាជ្ញាប័ណ្ណ​បន្ត កែប្រែ បញ្ជូន ​ឫ បង្ហាញ​ជាសាធារណៈ​តាមរយៈ​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ នូវ​ឯកសារ ឫ​ព័ត៌មាន ដែល​អ្នក​បាន​ចុះផ្សាយ បញ្ចូល ឬ បញ្ជូន នៅលើ​សេវា​របស់​វិទ្យុ​អាស៊ីសេរី នេះ ។
  7. បុគ្គល​ដែល​មាន​អាយុ​ក្រោម​ដប់​ប្រាំបី (18) ឆ្នាំ ត្រូវ​តែ​ទទួល​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ​ជា​មុន​សិន នៅ​មុន​ពេល​ចុះ​ឈ្មោះ​ប្រើប្រាស់ Message Boardរបស់​វិទ្យុ​អាស៊ីសេរី ។កុមារ​ដែល​មាន​អាយុ​ក្រោម​ដប់បី (13) ឆ្នាំ មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការពិភាក្សា ឬ ផ្តល់​ព័ត៌មាន​ណាមួយ​នៅ​លើ Message Boardឫ មក​ឲ្យ វិទ្យុ​អាស៊ីសេរី ឡើយ ។
  8. អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ចំពោះ​រាល់​ព័ត៌មាន ឫ​ឯកសារ​ទាំងអស់​ដែល​បាន​ចុះ​ផ្សាយ បញ្ចូល ឫ បញ្ជូន ដោយ​ប្រើ​គណនី​របស់​អ្នក ។ វិទ្យុ អាស៊ីសេរី មិន និង មិន​អាច​ត្រួតពិនិត្យ​ព័ត៌មាន ឫ ឯកសារ​ទាំង​អស់​នៅ​លើ Message Boardរបស់​វិទ្យុ​អាស៊ីសេរី​ទេ ។ អ្នក​យល់ព្រម​ថា វិទ្យុ​អាស៊ីសេរី​មិន​ទទួល​ខុសត្រូវ ឬ​រ៉ាប់រង​លើ​ព័ត៌មាន ដែល​បាន​ចុះផ្សាយ បញ្ចូល ឬ បញ្ជូន​នៅលើ Message Boardរបស់​វិទ្យុ​អាស៊ីសេរី ឫ តាម​រយៈ​សេវា ឡើយ ។ទោះ​ជា​យ៉ាង​ណា អ្នក​យល់ព្រម​ថា វិទ្យុ​អាស៊ីសេរី មាន​សិទ្ធិ (ប៉ុន្តែ មិន​មែន​ជា​កាតព្វកិច្ច) លុបចោល កែសម្រួល ឬ យក​ចេញ តាម​ឆន្ទានុ​សិទ្ធិ​របស់​ខ្លួន នូវ​ព័ត៌មាន ឫ​ឯកសារ​ណាមួយ ដែល​ខ្លួន​គិតថា ជា​ការរំលោភ​លើ​គោលនយោបាយ សម្រាប់​ការប្រើប្រាស់ Message Boardរបស់​វិទ្យុ​អាស៊ីសេរី ។
  9. វិទ្យុ អាស៊ីសេរី មិន​អាច​បញ្ជាក់​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​សេចក្តី​ថ្លែង​ការណ៍ ដែល​អ្នក​ប្រើប្រាស់​ដាក់​ផ្សាយ​នៅលើ Message Boardរបស់ វិទ្យុ​អាស៊ីសេរី បានទេ ហើយ​មិន​ធានា​ថា រាល់​ព័ត៌មាន ឫ ឯកសារ​ទាំងឡាយ សុទ្ធ​តែ​បាន​ចុះផ្សាយ​ដោយ​មាន​ការអនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ បញ្ញា ឬ ដោយ​អនុលោម​តាម​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់ ទាំងនេះឡើយ ។
  10. អ្នកទទួលស្គាល់ថា វិទ្យុ​អាស៊ីសេរី មាន​សិទ្ធិ​កម្រិត ឬ បញ្ឈប់ ការចូល​ប្រើប្រាស់ Message Boardរបស់ វិទ្យុ​អាស៊ីសេរី ដោយ​ហេតុផល​ណាមួយ​ក៏បាន រួមទាំង ការរំលោភ​លើ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ​ផងដែរ ។

ការធានាអះអាង និង សំណង

ប្រសិន​បើ​អ្នក​ប្រើប្រាស់​សេវា រួមទាំង Message Boardរបស់ វិទ្យុ​អាស៊ីសេរី ឬ ការផ្ញើ​អត្ថបទ​តែងសេចក្តី អ៊ីម៉េល ឬ​ព័ត៌មាន​ផ្សេង​ទៀត តាម​រយៈ www.rfa.org អ្នក​យល់ព្រម​បំពេញ​តាម​លក្ខខណ្ឌ​ដូចខាងក្រោម ៖

ការបដិសេធ​ការទាមទារ

អ្នក​ធានា និង​អះអាង​ថា () រាល់​ព័ត៌មាន​ទាំង​ឡាយ​ដែល​អ្នក​បាន​ចុះ​ផ្សាយ បញ្ចូល ឬ បញ្ជូន នៅ​លើ Message Boardរបស់ វិទ្យុ​អាស៊ីសេរី ឫ តាមរយៈ​សេវា មិន ហើយ​នឹងមិន​រំលោភ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ និង () ការប្រើប្រាស់​របស់​អ្នក​នូវ​សេវានេះ គោរព​តាម​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ ។ អ្នក​យល់ព្រម​ថា អ្នក​នឹង​ធានា​សង និង​រ៉ាប់រង​ការពារ​វិទ្យុ​អាស៊ីសេរី និង នាយក មន្ត្រី និយោជិត សមាជិក របស់ខ្លួន ព្រមទាំង អ្នក​ទទួល​អាជ្ញាប័ណ្ណ ឲ្យ​រួច​ផុត​ពី​ការទាម​ទារ ការទទួល​ខុសត្រូវ ថ្លៃឈ្នួល ឬ ថ្លៃ​ចំណាយ ក្នុងនោះ​រាប់ទាំង ថ្លៃឈ្នួល​សម្រាប់​មេធាវី ដែល​កើត​ឡើង​ពី (1) ការរំលោភ​បំពាន​របស់​អ្នក លើ​ការអះអាង និង​ការធានា​រ៉ាប់រង​ខាងលើ (2) ការប្រើប្រាស់​របស់​អ្នក​នូវ​សេវានេះ (3) ព័ត៌មាន​ដែល​អ្នក​បាន​ចុះផ្សាយ បញ្ចូល ឬ បញ្ជូន នៅលើ Message Boardរបស់ វិទ្យុ​អាស៊ីសេរី នៅ​លើ ឬ តាម​រយៈ​សេវា ឬ (4) ការ​បោះពុម្ព​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ការចែកចាយ ឬ ការប្រើប្រាស់​ព័ត៌មាន​ទាំងនោះ ។

វិទ្យុ អាស៊ីសេរី សូម​បដិសេធ​ចោល​នូវ​រាល់​ការធានា​គ្រប់​ប្រភេទ​ទាំងអស់ ទោះ​បី​ជា​ការធានា​នោះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈជា​ការថ្លែង​ច្បាស់លាស់​ក្ដី ជា​ការថ្លែង​ដោយ​ប្រយោល​ក្ដី ឫ​ជា​ការធានា​មាន​កម្រិត​ក្ដី ជា​ទូទៅ​ក្ដី ឫ ក្នុង​លក្ខណៈ​ផ្សេង​ពីនេះ​ទៀត​ក្ដី ។ សេវា​របស់​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​ផ្តល់​ជូន​ជា​លក្ខណៈ  «ដូច​ដែល​បាន​ឃើញ» ។ វិទ្យុ​អាស៊ីសេរី មិន​ធានា​ថា សេវា​ទាំងនេះ​នឹង​គ្មាន​ភាព​រអាក់​រអួល ឫ គ្មាន​កំហុស នោះទេ ។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ធានា​ចំពោះ​លទ្ធផល​ដែល​អាច​នឹង​ទទួល​បាន​ពី​ការប្រើប្រាស់​សេវាទាំងនេះ ឬ ចំពោះ​ភាព​ត្រឹមត្រូវ ភាព​អាច​ជឿជាក់​បាន ឬ ខ្លឹមសារ​នៃ​ព័ត៌មាន សេវា ផលិតផល គំនិត​យោបល់ ឬ សេចក្តី​ថ្លែង​ការណ៍ ដែល​ចុះ​ផ្សាយ​នៅ​លើ ឬ តាម​រយៈ​សេវា ឬ តាម​រយៈ​ការភ្ជាប់​ទៅ​វ៉ិបសាយ​ផ្សេង​ៗ ដែល​មាន​នៅ​លើ​សេវា នេះ ។ អ្នក​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង ចំពោះ​ការប្រើប្រាស់​សេវា​នេះ ។ ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ វិទ្យុ​អាស៊ីសេរី នាយក មន្ត្រី ឬ និយោជិត របស់ខ្លួន នឹង​មិន​ទទួល​ខុសត្រូវ ចំពោះ​ការ​ខូចខាត​ណាមួយ ដែល​កើត​មាន​ដោយ​ប្រយោល ជា​ផល​វិបាក ដែល​កើត​ឡើង​ដោយ​ចៃដន្យ ឬ ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់  ឬ ការ​មិន​អាច​ប្រើប្រាស់​សេវា ។

ភ្នាក់ងាររក្សាសិទ្ធិ

វិទ្យុ អាស៊ីសេរី គោរព​កម្មសិទ្ធិ​បញ្ញា​របស់​អ្នក​ដទៃ ។ ប្រសិន​បើ​អ្នក​ជឿជាក់​ថា ការងារ ឫ​ស្នាដៃ​របស់​អ្នក ត្រូវ​បាន​ចម្លង ក្នុង​លក្ខណៈ​មួយ​ដែល​ជា​ការរំលោភ​លើ​ការរក្សា​សិទ្ធិ​នោះ សូម​ផ្តល់​នូវ​ព័ត៌មាន​ដូច​ខាង​ក្រោម ជា​លាយ​លក្ខណ៍​អក្សរ មក​កាន់​ភ្នាក់ងារ​រក្សា​សិទ្ធិ​របស់​វិទ្យុ​អាស៊ីសេរី ៖

  1. ហត្ថលេខា​ដែល​ធ្វើ​ឡើង​ដោយ​ដៃ ឬ​ដោយ​អេឡិច​ត្រូនិច របស់​បុគ្គល​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ការ​រក្សា​សិទ្ធិ ។
  2. ការរៀបរាប់​អំពី​ការងារ ឫ ស្នាដៃ​ដែល​ស្ថិត​នៅ​ក្រោម​ការ​រក្សា​សិទ្ធិ ដែល​អ្នក​អះអាង​ថា ត្រូវ​បាន​រំលោភ ។
  3. ការ​ពិពណ៌នា​អំពី​ព័ត៌មាន​ដែល​អ្នក​អះអាង​ថា កំពុង​រំលោភ ឬ​ជា​ប្រធាន​បទ​នៃ​សកម្មភាព​រំលោភ ដែល​ត្រូវ​លុប​ចេញ ឬ ត្រូវ​រារាំង​ការ​ចូល​មើល ឫ ប្រើប្រាស់ និង ព័ត៌មាន​ដែល​គ្រប់គ្រាន់​នឹង​អាច​អនុញ្ញាត​ឲ្យ​យើង​រក​ឃើញ​នូវ​ព័ត៌មាន​ដែល​រំលោភ​ការរក្សា​សិទ្ធិ​នោះ បាន ។
  4. ព័ត៌មាន​ទំនាក់​ទំនង​របស់​អ្នក ដូចជា អាសយដ្ឋាន លេខ​ទូរស័ព្ទ និង អាសយដ្ឋាន​អ៊ីម៉េល ជាដើម ។
  5. សេចក្តីថ្លែង​ដែល​បញ្ជាក់​ថា អ្នក​មាន​ជំនឿ​ថា ការប្រើ​ប្រាស់​ព័ត៌មាន​ក្នុង​លក្ខណៈ​ដូច​ដែល​អ្នក​បាន​តវ៉ា ពិត​ជា​មិន​បាន​ទទួល​ការ​អនុញ្ញាត​ពី​សំណាក់​ម្ចាស់​រក្សា​សិទ្ធិ ភ្នាក់ងារ​របស់​ខ្លួន ឬ ការ​អនុញ្ញាត​ដោយ​ច្បាប់ ឡើយ ។
  6. សេចក្តី​ថ្លែង​ដែល​បញ្ជាក់​ថា ព័ត៌មាន​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​អ្នក ពិត​ជា​មាន​ភាព​ត្រឹម​ត្រូវ និងថា អ្នក​ពិត​ជា​ម្ចាស់​កម្មសិទ្ធិ ឬ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​តំណាង​របស់​ម្ចាស់​នៃ​ការរក្សាសិទ្ធិ ដែល​ត្រវ​បាន​ចោទថា ទទួល​រង​នូវ​ការរំលោភ ។

ភ្នាក់ងារ​រក្សាសិទ្ធិ​របស់​វិទ្យុ​អាស៊ីសេរី អាច​ទំនាក់​ទំនង​បាន តាមរយៈ ៖ contact@rfa.org
អ្នកប្រើប្រាស់អន្តរជាតិ
សេវា​របស់​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​គ្រប់គ្រង និង​ប្រតិបត្តិការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។ ប្រសិន​បើ​អ្នក​ចូល​ប្រើ​សេវា​នេះ​ពី​ទីតាំង​មួយ​ដែល​ស្ថិត​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គោរព​តាម​ ច្បាប់​ជា​ធរមាន រួមទាំង ច្បាប់ និងបទប្បញ្ញត្តិ​ស្ដីពី​ការនាំចេញ​របស់​សហរដ្ឋ​អាមេរិក ផងដែរ ។
បញ្ហាផ្សេងៗ
លក្ខខណ្ឌ​នៃ​កាប្រើប្រាស់​ទាំងនេះ ព្រមទាំង គោល​នយោបាយ​ស្ដីពី​ការសម្ងាត់ តំណាង​ឲ្យ​ការយល់ដឹង​ទាំងស្រុង​របស់​ភាគី​នានា ស្ដីពី​ការ​ប្រើ​ប្រាស់​វ៉ិបសាយ​របស់​វិទ្យុ​អាស៊ីសេរី និង ជំនួស​ឲ្យ​ឯកសារ ការឆ្លើយឆ្លង ការសន្ទនា​ពីមុនៗ ឬ ការ​យល់​ដោយ​ផ្ទាល់មាត់ ឬ​ជា​លាយ​លក្ខណ៍​អក្សរ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​ទាំងនេះ ។
លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ ត្រូវ​គ្រប់គ្រង​ដោយ និង ធ្វើការ​បកស្រាយ​តាម​ច្បាប់​របស់​ស្រុក​កូឡុំប៊ី ហើយ ក្នុង​ករណី​ដែល​អាច​អនុវត្ត​បាន លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ទាំងនេះ ត្រូវ​គ្រប់គ្រង​ដោយ និង​ធ្វើ​ការបកស្រាយ​តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ។
ក្នុង​ករណី​ដែល​អនុញ្ញាត​ដោយ​ច្បាប់ រាល់​ទំនាស់​ទាំងឡាយ​ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ ឬ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សេវា ត្រូវ​ដោះស្រាយ​នៅ​ក្នុង​តុលាការ​មូលដ្ឋាន ឫ តុលាការ​សហព័ន្ធ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក កូឡុំប៊ី ។
ការកែប្រែ ឬ​ការបោះបង់​នូវ​ផ្នែក​មួយ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ មិន​មាន​ន័យ​ថា ជា​ការកែប្រែ ឫការ​បោះបង់​នូវ​ផ្នែក​ផ្សេង​ទៀត​នៅក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​នេះ ឡើយ ។
ប្រសិន​បើ ដោយ​ហេតុផល​ណា​មួយ ប្រការ​ណាមួយ​នៃ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ ត្រូវ​បាន​រកឃើញ​ថា មិន​អាច​យក​ទៅ​អនុវត្ត​បាន ទេនោះ ប្រការនោះ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជា​អតិបរមា​តាម​ដែល​ច្បាប់​អនុញ្ញាត ហើយ​ផ្នែក​ដែល​នៅ​សល់ នៃ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ទាំងនេះ នឹង​ត្រូវ​បន្ត​មាន​សុពលភាព ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។