វិធី​ការពារ​ខ្លួន​ពី​បាតុភូត​រន្ទះ​ពេល​នៅ​ក្នុង​ផ្ទះ

នៅ​ប្រទេស​កម្ពុជា បាតុភូត​ផ្លេកបន្ទោរ ផ្គរ រន្ទះ តែង​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រដូវ​ក្ដៅ រដូវ​ភ្លៀង​ធ្លាក់ ដែល​បាន​សម្លាប់ និង​ធ្វើ​ឱ្យ​របួស​មនុស្ស​ជា​ច្រើន​នាក់។

0:00 / 0:00

មាន​វិធីសាស្ត្រ​មួយ​ចំនួន​អាច​ជួយ​ការពារ និង​កាត់​បន្ថយ​ការ​ជួប​គ្រោះថ្នាក់​នៃ​បាតុភូត​រន្ទះ គឺ​មិន​ត្រូវ​នៅ​ទីវាល ត្រូវ​ចាក​ចេញ​ឱ្យ​ឆ្ងាយ​ពី​ឧបករណ៍​ទាំង​ឡាយ​ដែល​មាន​ជាតិ​ដែក និង​មិន​ត្រូវ​នៅ​ផ្គុំ​គ្នា​ច្រើន​ក្នុង​ទី​តែ​មួយ ខណៈ​មាន​ព្យុះ​ភ្លៀង​នោះ​ឡើយ ជា​ពិសេស​កសិករ គប្បី​ចាក​ចេញ​ពី​វាល​ស្រែ ឱ្យ​ឆ្ងាយ​ពី​ប្រភព​ទឹក និង​កុំ​នៅ​ជ្រក​ក្រោម​ដើម​ឈើ​ខ្ពស់ៗ។ ទី​កន្លែង និង​សម្ភារៈ​ទាំង​អស់​នេះ គឺ​សុទ្ធសាធ​ជា​ប្រភព​ទាក់ទាញ ឆក់​ស្រូប​ចរន្តអគ្គិសនី​នៃ​រន្ទះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកនាង កេសរណ្ណីយ្យា អំពី​វិធី​ការពារ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក ខណៈ​ដែល​លោក​អ្នក​ស្ថិត​នៅ​ក្នុង​ផ្ទះ មក​ជម្រាប​ជូន៖