ប័ណ្ណសារព័ត៌មាន
2013-02-17
បន្ទាប់ពីមានការចាប់ខ្លួនជនសង្ស័យនេសាទខុសច្បាប់ ៣០នាក់បញ្ជូនទៅតុលាការ ប្រជាពលរដ្ឋដែលរស់នៅឯភូមិបណ្ដែតទឹក ក្នុងឃុំកំពង់លួង ខេត្តពោធិ៍សាត់ ប្រមាណ ៣០០នាក់ បានលើកគ្នាមកកាន់សាលាឃុំធ្វើការតវ៉ា។
2013-02-17
សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ដែលបានផ្អាកការជំនុំជម្រះចាប់តាំងពីថ្ងៃទី៧ កុម្ភៈ មក ចាប់ផ្ដើមបន្តសវនាការរបស់ខ្លួនវិញហើយ នៅថ្ងៃច័ន្ទ ទី១៨ កុម្ភៈ នេះ ក៏ប៉ុន្តែសវនាការនឹងមិនស្ដាប់អ្នកជំនាញទេ។
2013-02-17
ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់ដល់ប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ថាបានផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុនឯកជនមានឥទ្ធិពលមកលើខ្លួនក្នុងបញ្ហាដីធ្លី តាមរយៈការចេញដីកាឃុំខ្លួនក្រុមសកម្មជនដែលហ៊ានចេញមុខតវ៉ា។
2013-02-17
កម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណ ៧០០នាក់ នៅរោងចក្រ ហាយ ហ្វេសសិន (Hi Fashion Co., Ltd.) ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមិនទាន់បានទទួលប្រាក់ខែរបស់ខ្លួនសម្រាប់ខែមករា នៅឡើយទេ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ។
2013-02-17
អង្គការសង្គមស៊ីវិលកំពុងធ្វើសេចក្ដីព្រាងច្បាប់សម្រាប់ត្រួតពិនិត្យការចំណាយរបស់គណបក្សនយោបាយពេលឃោសនាបោះឆ្នោតនៅពេលខាងមុខ ដោយគេជំរុញឲ្យរដ្ឋាភិបាលទទួលយកសេចក្ដីព្រាងច្បាប់នេះឲ្យសភាអនុម័ត។
2013-02-17
មេធាវីលោក ម៉ម សូណង់ដូ ឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ថា សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការលើអង្គសេចក្ដី ឬកម្មវត្ថុនៃពាក្យបណ្ដឹងករណីលោក ម៉ម សូណង់ដូ ជានាយកវិទ្យុសំបុកឃុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅថ្ងៃទី៥ ខែមីនា ខាងមុខ។
2013-02-17
ការបន្តជាប់គាំងដែលមិនអាចឈានទៅរកការបញ្ចប់ជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ បានបន្តអូសបន្លាយអស់រយៈពេលជិត ៥ឆ្នាំមកហើយ ចាប់ពីខែកក្កដា ឆ្នាំ២០០៨។
2013-02-17
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះការឆ្លើយតបអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចោទថា សេចក្ដីប្រកាសរបស់គណៈមេធាវីដែលតម្រូវឲ្យមេធាវីសុំច្បាប់ប្រធានគណៈមេធាវីមុនសម្ភាសជាមួយអ្នកកាសែតជាចរិតនយោបាយបម្រើឲ្យបក្សកាន់អំណាច។
2013-02-16
ប្រជានេសាទនៅក្នុងឃុំកំពង់ឃ្លាំង បានឱ្យដឹងថា ការប្រើឧបករណ៍នេសាទត្រីខុសច្បាប់កំពុងកើតមានយ៉ាងខ្លាំង នៅជុំវិញតំបន់បឹងទន្លេសាប ដែលពួកគេរស់នៅ។
2013-02-16
រថយន្តតាក់ស៊ីជាច្រើនគ្រឿង ត្រូវអាជ្ញាធរខណ្ឌសែនសុខ ឃាត់ និងបញ្ជូនយកទៅទុកនៅស្នាក់ការអាវុធហត្ថខណ្ឌ ខណៈរថយន្តទាំងនោះចតនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី នាំឲ្យចង្អៀតផ្លូវធ្វើដំណើរ។
2013-02-16
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រតិកម្មទៅនឹងព័ត៌មានដែលផ្សាយពីស្ថានភាពខ្វះខាតទឹកប្រើប្រាស់របស់កងកម្លាំងការពារព្រំដែននៅលើខ្នងភ្នំតំបន់ប្រាសាទព្រះវិហារ ជាប់ព្រំដែនខ្មែរ-ថៃ។
2013-02-16
ចៅក្រមស៊ើបសួរនៃតុលាការខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនជនសង្ស័យបីនាក់ ពាក់ព័ន្ធលើហេតុការណ៍វាយប្រហារគ្រាប់បែកដៃ បណ្ដាលឲ្យមនុស្សក្មេងចាស់ប្រុសស្រីចំនួន ១៤នាក់ រងរបួសនៅក្នុងពិធីចាក់ធុងបាសរាំលេងកម្សាន្តមួយ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
2013-02-16
យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដោយមានការយល់ឃើញបែបនេះ ក្រុមអង្គការសង្គមស៊ីវិល និងស្ថាប័នដែលធ្វើការក្នុងគោលដៅប្រយុទ្ធប្រឆាំងអំពើពុករលួយ បានកៀរគរយុវជននៅក្នុងខេត្តស្វាយរៀង ឲ្យងាកមកចាប់អារម្មណ៍ចំពោះការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីលើកស្ទួយតម្លាភាព និងសុចរិតភាពនៅក្នុងសង្គម។
2013-02-16
រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ដែនព្រៃលិចទឹកនៅជុំវិញទឹកបឹងទន្លេសាប ជាបីតំបន់ គឺតំបន់១ តំបន់២ និងតំបន់៣។ ក្នុងនោះ ដីនៅតំបន់៣ រដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យកាប់ទន្ទ្រានយកដីបង្កបង្កើនផលនោះឡើយ ប៉ុន្តែនៅខេត្តបាត់ដំបង មានសេចក្ដីរាយការណ៍ថា ដីព្រៃស្ថិតនៅតំបន់បីនោះកំពុងរងការកាប់បំផ្លាញ។
2013-02-16
កងយោធពលខេមរភូមិន្ទ និងនគរបាល កំពុងបំពេញបេសកកម្មនៅតំបន់ប្រាសាទព្រះវិហារ បានត្អូញត្អែរពីកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។