ប័ណ្ណសារព័ត៌មាន
2010-12-31
បន្ទាប់ពីតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ បានចោទប្រកាន់ជនជាតិថៃ ៧នាក់ដែលលួចឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា ដោយខុសច្បាប់រួចមក ឥស្សរជននយោបាយ និងមន្ត្រីសង្គមស៊ីវិល បានបញ្ចេញទស្សនៈយល់ឃើញជុំវិញវិធានការតាមផ្លូវច្បាប់ទៅលើជនជាតិថៃ ទាំងនោះ និងបានស្នើទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែមានវិធានដូចគ្នានេះ ជាមួយជនជាតិវៀតណាម និងលាវ ផងដែរ។
2010-12-31
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ថា ក្រុមជ្រុលនិយមអាវលឿងប្រមាណ ៤០នាក់ បាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាតិថៃ ៧នាក់ ដែលអាជ្ញាធរកម្ពុជា បានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ កន្លងមកនេះ ពីបទចូលដីខ្មែរដោយខុសច្បាប់នោះ។
2010-12-31
កងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពរដ្ឋាភិបាលប្រទេសថៃ បានបន្តពង្រឹងការការពារសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត បន្ទាប់ពីពួកគេទទួលដំណឹងថា ក្រុមបាតុករអាវលឿងថៃ គ្រោងលើកគ្នាមកធ្វើការតវ៉ាទាមទារឲ្យមានការដោះលែងជនជាតិថៃ ៧នាក់ ដែលកម្ពុជា បានចាប់ខ្លួនកាលពីពេលថ្មីៗនេះ។
2010-12-31
គណបក្ស នរោត្តម រណឫទ្ធិ ផ្ញើលិខិតផ្លូវការលើកទី២ សុំគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យចូលរួមជាមួយខ្លួន ដើម្បីបង្កើតគណបក្សរាជានិយមថ្មីមួយ ឈ្មោះ ហ៊្វុនស៊ិនប៉ិច៨១។
2010-12-31
សាលាក្ដីខ្មែរក្រហមបានទទួលក្រុមប្រជាពលរដ្ឋជាក្រុមចុងក្រោយ នៅឆ្នាំ២០១០នេះ ក្នុងការចូលរួមស្វែងយល់អំពីអំពើប្រល័យពូជសាសន៍របស់ក្រុមខ្មែរក្រហម និងការស្វែងយល់អំពីការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
2010-12-30
តុលាការក្រុងភ្នំពេញ បានចោទប្រកាន់ជនជាតិថៃ ៧នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងមក។
2010-12-30
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ បានអះអាងថា ជនជាតិថៃចំនួន ៧រូប ដែលអាជ្ញាធរខ្មែរចាប់ខ្លួនបាន កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅនេះ មានចេតនាចូលមកក្នុងទឹកដីខ្មែរទាំងបំពានយ៉ាងពិតប្រាកដ មិនមែនជាការវង្វេងផ្លូវនោះទេ។
2010-12-30
ប្រជាពលរដ្ឋនៅស្រុកពាមជរ បានអះអាងថា សមត្ថកិច្ចប៉ូលិស និងមន្ត្រីជលផលខេត្តព្រៃវែង ដែលម្ចាស់ឡូត៍នេសាទលេខ១៣ ជួលឲ្យទៅយាមឡូត៍នេសាទរបស់គេ ស្ថិតនៅក្នុងតំបន់នោះ បានបាញ់ប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ និងបានចាប់ខ្លួនពលរដ្ឋម្នាក់បញ្ជូនទៅតុលាការ ដោយចោទថា បានចូលនេសាទក្នុងឡូត៍នេសាទរបស់ឈ្មួញ និងប្រើហិង្សាទៅលើសមត្ថកិច្ច។
2010-12-30
ប្រទេសថៃបានដាក់ពង្រាយកងទ័ពជាច្រើនពាន់នាក់ និងមានការចល័តរថពាសដែកនៅតាមខ្សែក្រវាត់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាប់ខេត្តភាគពាយ័ព្យប្រទេសកម្ពុជា ដើម្បីការពារក្រុមបាតុករអាវលឿងថៃ កុំឲ្យឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនពីទឹកដីថៃ ចូលមកក្នុងទឹកដីកម្ពុជា។
2010-12-30
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងនៅថ្ងៃទី២៩ ខែធ្នូថា កម្ពុជាគ្រោងនឹងបើកច្រកព្រំដែនកម្ពុជា-វៀតណាម ចំនួនបីទៀត ក្នុងចំណោមច្រកព្រំដែនអន្តរជាតិទាំង៧ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅដើមឆ្នាំ២០១១ ខាងមុខ។
2010-12-30
សារមន្ទីរគ្រួសារមួយនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគេបើកឲ្យមហាជនចូលទស្សនា ដើម្បីស្វែងយល់អំពីសារប្រយោជន៍នៃសម្បត្តិវប្បធម៌ជាតិ។
2010-12-30
ប្រភពពីមន្ត្រីបសុពេទ្យនៅខេត្តស្វាយរៀង បានឲ្យដឹងថា គោក្របីអ្នកស្រុកជាច្រើនរយក្បាលក្នុងស្រុកចំនួន៦ ក្នុងខេត្តស្វាយរៀង កំពុងតែប្រឈមមុខនឹងជំងឺអុតក្តាម និងជំងឺសាទឹក។
2010-12-29
កងការពារព្រំដែនលេខ៥០៣ នៅព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០១០នេះ បានធ្វើការឃាត់ខ្លួនជនជាតិថៃ ចំនួន ៧នាក់ ដោយចោទប្រកាន់ពីបទឆ្លងដែនពីខេត្តស្រះកែវ ប្រទេសថៃ ខុសច្បាប់ ចូលមកទឹកដីខ្មែរក្នុងខេត្តបន្ទាយមានជ័យ។
2010-12-29
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ អ្នកភូមិបឹងកក់ បានរៀបចំនិមន្តព្រះសង្ឃចំនួន ៩៩អង្គ ដើម្បីសូត្រមន្ត និងរាប់បាត្រ ប៉ុន្តែត្រូវខកខានទៅវិញ ព្រោះមិនមានព្រះសង្ឃនិមន្តទៅកាន់ទីកន្លែងប្រារព្ធពិធីមួយអង្គណាឡើយ។
2010-12-29
សំណុំរឿងអាស្រូវចោទប្រកាន់លើអំពើពុករលួយពាក់ព័ន្ធនឹងទឹកប្រាក់ ២សែនដុល្លារអាមេរិក តាំងពីឆ្នាំ២០០៩មក មិនត្រូវបានតុលាការក្រុងភ្នំពេញ បានបញ្ចប់សំណុំរឿងនៅទ្បើយទេ ដោយសារតែបានលើកពេលសវនាការជាបន្តបន្ទាប់មក។