ដំណើរ​ដើមទង​និង​ការប្រតិបត្តិ​តាម​បែប​ព្រះពុទ្ធ​សាសនា​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ

ចាប់ផ្តើម​នៅ​ថ្ងៃ​១​រោជ ខែ​ភទ្របទ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ ប្រជាពុទ្ធបរិស័ទ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ជា​ប្រពៃណី​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​១៥​រោជ ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ដដែល​នេះ។
ដោយ សំ បូរិន្ទ
2008.09.18
ភ្ជុំបិណ្ឌ ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​វត្ត​ក្នុង​អំឡុងពេល​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៥ កញ្ញា ២០០៨។
AFP Photo

លោក សំ បូរិន្ទ បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ពហុសូត្រ​ព្រះពុទ្ធសាសនា​មួយ​រូប​ដែល​ជា​អតីត​សមណនិស្សិត​ថ្នាក់​ទស្សនវិជ្ជា​ពុទ្ធសាសនា នៃ​មហាវិទ្យាល័យ នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា នា​ចន្លោះ​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៥៩ ជុំវិញ​ដំណើរ​ដើមទង និង​ការប្រតិបត្តិ​តាម​បែប​ព្រះពុទ្ធ​សាសនា​នៃ​ពិធី​ប្រពៃណី​នេះ​មាន​សេចក្តី​ដូច​ត​ទៅ៖

លោក មាស ចន អតីត​សាស្រ្តាចារ្យ​នៃ​ពុទ្ធិក​មហាវិទ្យាល័យ ព្រះសីហនុរាជ នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​ប្រសាសន៍​ថា គេ​ពុំ​អាច​មើល​ឃើញ​ទេវតា​ឬ​ប្រេត​នឹង​ភ្នែក​ឬ​ចក្ខុវិញ្ញាណ​នោះ​ឡើយ  ប៉ុន្តែ​គេ​អាច​មើល​ឃើញ​តាម​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។

សូម​អញ្ជើញ​ស្តាប់​សេចក្តី​ពន្យល់​របស់​លោក​តប​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ជុំវិញ​សំណួរ​ថា តើ​ប្រេត​នោះ​ពិត​ជា​មាន​មែន​ឬ​ទេ?

លោក មាស ចន អតីត​សាស្រ្តាចារ្យ​នៃ​ពុទ្ធិក​មហាវិទ្យាល័យ ព្រះសីហនុរាជ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​សិក្សា​នៅ​មហាវិទ្យាល័យ នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ លោក​បាន​ជួប​ពួក​មនុស្ស​ដែល​ជា​ពូជកិន្នរ​នៅ​ជើង​ភ្នំ​ហិមពាន្ត ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​អំពី​ទីតាំង​នៃ​ឋាន​សួគ៌ ឈ្មោះ​ចាតុម្ហារាជកា ដែល​ជា​ឋាន​សួគ៌​ទាប​ជាង​គេ​ក្នុង​ចំណោម​ឋាន​សួគ៌​៦​ជាន់​ដែល​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​នោះ​ឡើយ។

សូម​អញ្ជើញ​ស្តាប់​ចម្លើយ​របស់​លោក​តប​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ជុំវិញ​បញ្ហា​ប្រេត​ទួញ​យំ​នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ជុំវិញ​បញ្ហា​ឋាន​សួគ៌​៦​ជាន់​នៅ​លើ​ភ្នំ​ហិមពាន្ត ឬ​ភ្នំ​ព្រះ​សុមេរុ មាន​សេចក្តី​ដូច​ត​ទៅ៖

លោក មាស ចន ដែល​ជា​អតីត​សមណនិស្សិត​ថ្នាក់​ទស្សនវិជ្ជា​ពុទ្ធ​សាសនា​នៃ​មហា​វិទ្យាល័យ​នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា​ផង​នោះ មាន​ប្រសាសន៍​ថា រួម​ជាមួយ​នឹង​ការកសាង​សំណង់​នានា​តាម​ជំនឿ​ពុទ្ធ​សាសនា សំណង់​គឺ​វប្បធម៌​ជាតិ ក៏​គួរ​គប្បី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផងដែរ។

សូម​អញ្ជើញ​ស្តាប់​សេចក្តី​ពន្យល់​របស់​លោក​ទៅ​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ទាក់ទង​នឹង​រឿង​ឋាន​កណ្តាល ព្រមទាំង​អនុសាសន៍​របស់​លោក​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ប្រពៃណី​ជាតិ ទាក់ទង​នឹង​វិស័យ​កសាង​ពុទ្ធ​សាសនា​និង​សង្គម​ខ្មែរ ដូច​មាន​សេចក្តី​ដូច​ត​ទៅ​នេះ៖

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។