គិតពីថ្ងៃចាប់ខ្លួន អ្នកស្រី ទេព វន្នី ជាថ្មីលើសំណុំរឿងចាស់ (១៥ សីហា ឆ្នាំ២០១៦) មកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ គឺមានរយៈពេល១ឆ្នាំហើយ។ ក្នុងខួបមួយឆ្នាំនៃការចាប់ឃុំខ្លួននេះ ក្រុមពលរដ្ឋមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ នាំគ្នាដាក់ញត្តិនៅសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងស្ថានទូតប្រទេសមហាអំណាចនានា ដើម្បីស្នើសុំជួយអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី។ ក្រៅពីការដាក់ញត្តិនេះ អ្នកភូមិក៏នាំគ្នាធ្វើពិធីសាសនា ដុតទៀនបួងសួងសុំឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។