អ្នក​ភូមិ​បឹង​កក់​ធ្វើ​អត្តឃាត

ប្រជាពលរដ្ឋ​រស់​នៅ​បឹង​កក់​មួយ​រូប បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ទឹក​សម្លាប់​ខ្លួន។ ប្រភព​គ្រួសារ​ជន​រង​គ្រោះ និង​អ្នក​រស់​នៅ​ជិត​ខាង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​អត្តឃាត​នោះ​ដោយសារ​អស់​សង្ឃឹម​ក្នុង​ការ​តវ៉ា​រក្សា​កម្មសិទ្ធិ​ផ្ទះ​ដែល​ខ្លួន​រស់​នៅ​ជា​យូរ​ឆ្នាំ​មក​ហើយ។
2011-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្ត្រី​ឈ្មោះ ជា តារា ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា បាន​លោត​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វារ កាល​ពី​យប់​ថ្ងៃ​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បន្សល់​កូន​តូចៗ ២​នាក់។

រូបថត​ថ្ងៃ​២៣ វិច្ឆិកា ឆ្នាំ​២០១១ ដោយ វិទ្យុ​អាស៊ីសេរី/អ៊ុក សាវបូរី

1
ស្វាមី​របស់​លោកស្រី ជា តារា យំ​ឈរ​អោប​កូន​ទាំង​ពីរ ដោយ​សោក​សង្រេង​ប្រពន្ធ​របស់​លោក។

2
ស្វាមី​របស់​លោកស្រី ជា តារា អុជ​ធូប​មុខ​រូបថត​ប្រពន្ធ​លោក។

3
កូន​ប្រុស​របស់​លោកស្រី ជា តារា សំពះ​រូបថត​ម្ដាយ នៅ​ឯ​លំនៅ នា​តំបន់​បឹង​កក់។

4
កូន​ប្រុស​យំ​សួរ​រក​ម្ដាយ។

5
ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ ចូល​រួម​អុជ​ធូប នៅ​មុខ​រូបថត​លោកស្រី ជា តារា។

6
អ្នក​ភូមិ​ផ្ដល់​បទសម្ភាសន៍​អ្នក​យក​ព័ត៌មាន។

7
អ្នក​ភូមិ​បឹង​កក់​ម្នាក់​ទៀត ដួល​សន្លប់​ពេល​ដឹង​ដំណឹង​ការ​ធ្វើ​អត្តឃាត​របស់​លោកស្រី ជា តារា។

8
តំណាងរាស្ត្រ អ្នកស្រី មូរ សុខហួរ និង​អ្នក​ភូមិ​បឹង​កក់ ដើរ​ដង្ហែ​ក្បួន​ទៅ​ស្ពាន​ជ្រោយ​ចង្វារ ដើម្បី​បន់​ស្រន់​ឲ្យ​សាកសព​អណ្ដែត​ពី​ទឹក​មក​វិញ៕

អត្ថបទ​ដែល ​ទាក់ទង

ព័ត៌មាន (23)
Share

អ្នក​អាន​អនាមិក

សំរាប់ប្រជាជនខ្មែរវាគ្នានអ្វីដែលទទួលបានលើសពីនេះទៀតទេ វាជាការពិតក្នុងសង្គមខ្មែរ ហើយបញ្ហានេះវានឹងរីករាលដាល់ គ្នានទីបញ្ចប់ បដិវត្តន៌ដីធ្លីវានិងមាននៅពេលណាមួយមិនខាន
រស់ក្នុងបរិបទសង្គមខ្មែរនេះបើមិនស្របមិនបាន

Jan 27, 2012 12:20 AM

អ្នក​អាន​អនាមិក

Laugh@SRP: " do the study before saying khmer losing land." and " I don't care who runs the government" indicate clealy that you're uneducated and ignorant. I have all kinds of news directly from Cambodia, which are 100% controlled by the CPP. Everything is broadcasted on behave and in the intrests of the government, not the country as whole. I agree that Cambodia is moving forwards for those who are lucky and related to the Sen family. Also, I can se better roads &financial and commercial buildings in the Phnom Penh, but we should also take a glance at our rain forests which are disappearng at the alarming rate. 80% of Khmers are farmers, their lives solely depend on nature, not like the governmant who steal from people!

Nov 28, 2011 11:59 PM

អ្នក​អាន​អនាមិក

@អ្នក​អាន​អនាមិក lol, Laugh at SRP because of their candidates try so hard with the unreal story. I love my country and my people. why don't you blame the kings. check out the cambodia map, how much land do we have, do the study before saying khmer losing land. I don't care who runs the government. All I care is the country moving forward, jobs area available for people. A blind dude like you can't see that far. look at different sources of News before making Judgement.

Nov 28, 2011 07:32 AM

អ្នក​អាន​អនាមិក

Laugh@SRP: Look at whose's talking, just by looking at your screen name alone tells me that you are the "hater" yourself. I can absolutely read and speak Khmer fluently. And don't judge people and the SRP the way you do because we've been loosing lands to the Thais and the Viets, even today! Because there are so many people like you who have no patriotic mind for our belove homeland.

Nov 28, 2011 05:27 AM

អ្នក​អាន​អនាមិក

នេះគឺជាការទទួលខុសត្រូវមួយដែលមិនអាចលើកលែងបាន សូមអោយវត្ថុសាកសិទ្ធទាំងអស់ជួយធ្វើសាក្សីថា នេះគឺជាការសំលាប់មនុស្ស ខ្មុំគិតថាថ្ងៃនេះអ្នកសើច ខ្មុំសង្ឃឹមថាថ្ងៃស្អែកនឹងមិនយំដូចប្រជាពលរដ្ឋដែរបាត់ដីនោះទេ សូមអោយអ្នកបាត់ដីទាំងអស់នាំគ្នាក្រោកឡើងដើម្បីទៅរកយុត្តិធម៍ទាំងអស់គ្នា​

Nov 28, 2011 01:45 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល