ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ម្នាក់​លោត​ទឹក​សម្លាប់​ខ្លួន​

ប្រជាពលរដ្ឋ​រស់​នៅ​បឹង​កក់​មួយ​រូប បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ទឹក​សម្លាប់​ខ្លួន។ ប្រភព​គ្រួសារ​ជន​រង​គ្រោះ និង​អ្នក​រស់​នៅ​ជិត​ខាង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​អត្តឃាត​នោះ​ដោយសារ​អស់​សង្ឃឹម​ក្នុង​ការ​តវ៉ា​រក្សា​កម្មសិទ្ធិ​ផ្ទះ​ដែល​ខ្លួន​រស់​នៅ​ជា​យូរ​ឆ្នាំ​មក​ហើយ។
ដោយ អ៊ុក សាវបូរី
2011-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៣-វិច្ឆិកា-២០១១៖ ស្វាមី និង​កូន​ពីរ​នាក់​របស់​លោកស្រី ជា តារា ដែល​បាន​លោត​ទឹក​សម្លាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​២២ វិច្ឆិកា ឆ្នាំ​២០១១ ឈរ​កាន់​រូបថត នៅ​លំនៅឋាន​តំបន់​បឹង​កក់។
២៣-វិច្ឆិកា-២០១១៖ ស្វាមី និង​កូន​ពីរ​នាក់​របស់​លោកស្រី ជា តារា ដែល​បាន​លោត​ទឹក​សម្លាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​២២ វិច្ឆិកា ឆ្នាំ​២០១១ ឈរ​កាន់​រូបថត នៅ​លំនៅឋាន​តំបន់​បឹង​កក់។
RFA/Ouk Savborey

ស្ត្រី​វ័យ ៣០​ឆ្នាំ​ម្នាក់ ឈ្មោះ ជា តារា រស់​នៅ​ភូមិ​២១ តំបន់​បឹង​កក់ រាជធានី​ភ្នំពេញ ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា បាន​លោត​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វារ កាល​ពី​យប់​ថ្ងៃ​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បន្សល់​កូន​តូចៗ ២​នាក់។

ភាព​សោកសៅ​នេះ​ត្រូវ​បាន​លោក ឌឿង ភូ ជា​ស្វាមី​លោកស្រី ជា តារា ដែល​បាន​លោត​ទឹក​សម្លាប់​ខ្លួន​នោះ ឲ្យ​ដឹង​ថា ភរិយា​គាត់​គ្មាន​ទំនាស់​ជាមួយ​គាត់ និង​ក្រុម​គ្រួសារ​ទេ តែ​ទំនង​ជា​កើត​ចេញ​ពី​ការ​តូច​ចិត្ត ពីព្រោះ​តែ​កម្មសិទ្ធិ​ផ្ទះ​រស់​នៅ​មិន​ទាន់​ជាក់​លាក់។

លោក ឌឿង ភូ បន្ត​ថា ភរិយា​គាត់​ទ័លច្រក ព្រោះ​ការ​ខិតខំ​សន្សំ​ប្រាក់​តាំង​ពី​ឆ្នាំ​១៩៨០ មក ទម្រាំ​សង់​ផ្ទះ​ទំហំ ៨​ម៉ែត្រ ៤​ជ្រុង ឈើ​លើ​ថ្ម​ក្រោម​នេះ ចំណាយ​អស់​មាស​ច្រើន​តម្លឹង គ្មាន​សង្ឃឹម​នឹង​បាន​រស់​នៅ​បន្ត​ទៀត ព្រោះ​មាន​ការ​បណ្ដេញ​រាល់​ថ្ងៃ ទើប​ប្រពន្ធ​គាត់​អស់​សង្ឃឹម ហើយ​គិត​ខ្លី​សម្រេច​ចិត្ត​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង​ជាង ៧​យប់ ថ្ងៃ​២២ វិច្ឆិកា ដោយ​និយាយ​ថា ទៅ​ទិញ​សាច់​កាប់​ឲ្យ​កូន តែ​ក្រោយ​មក​ឮ​គេ​ប្រាប់​ថា ភរិយា​គាត់​លោត​ទឹក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ។

លោក​រៀប​បន្ត​ថា៖ «ពី​ម្សិលមិញ (២២ វិច្ឆិកា) យប់​ម៉ោង ៧​ជាង គ្រាន់​ផ្ដាំ​ផ្ញើ​ខ្ញុំ​ប៉ុណ្ណឹង ថា​ពិបាក​ចិត្ត គាត់​ខ្លាច​ថា ទៅ​ថ្ងៃ​ក្រោយ​អត់​មាន​ប្លង់​ដី អត់​កម្មសិទ្ធិ​អត់​អី​ហ្នឹង អត់​អី​កូន​នៅ​ដល់​ទៅ​ថ្ងៃ​ក្រោយ ខ្លាច​នៅ​ចិញ្ចើម​ផ្លូវ។ និយាយ​តែ​ប៉ុណ្ណឹង ទៅ​លោត​ទឹក។ អត់​មាន​រឿង​ស្អី​ផង»

សមត្ថកិច្ច​នគរបាល​សង្កាត់​ស្រះ​ចក សុំ​មិន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ដឹង​ពី​បញ្ហា​ដែល​នាំ​ឲ្យ​លោកស្រី ជា តារា លោត​ទឹក​សម្លាប់​ខ្លួន​នោះ​ច្បាស់​ទេ។ ប៉ូលិស​កំពុង​តែ​សាកសួរ។

អ្នក​ភូមិ​បឹង​កក់ និង​ស្វាមី រួម​ទាំង​កូន​តូចៗ បាន​ស្វែង​រក​សព​លោកស្រី ជា តារា ដែល​បាន​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ តាំង​ពី​យប់​ថ្ងៃ​អង្គារ ទី​២២ រហូត​ដល់​ម៉ោង​ជាង ១០​ព្រឹក ថ្ងៃ​ពុធ តែ​មិន​ឃើញ​សព​អណ្ដែត​ឡើង ពួកគេ​អស់​សង្ឃឹម​ដោយ​រង់ចាំ​អស់​ច្រើន​ម៉ោង ក៏​វិល​ទៅ​ប្រារព្ធ​ពិធី​បុណ្យ​សព​តាម​ប្រពៃណី​នៅ​ក្នុង​ផ្ទះ​លោកស្រី ជា តារា នៅ​ភូមិ​២១ តំបន់​បឹង​កក់។

កូន​ប្រុស​ស្រី​របស់​លោកស្រី ជា តារា បាន​យំ​សោក​រក​ម្ដាយ​ឲ្យ​មក​ដាំ​បាយ និង​សុំ​ឲ្យ​ម្ដាយ​របស់​គេ​វិល​មក​រស់​នៅ​ជាមួយ​ពួក​គេ​វិញ៖ «នឹក​ម៉ាក់។ ម៉ាក់​លោត​ទឹក​ពី​ស្ពាន​ជ្រោយចង្វារ។ ខ្ញុំ​ចង់​ឲ្យ​ម៉ាក់​វិល​មក​វិញ»

លោកស្រី ទេព វន្នី ឲ្យ​ដឹង​ថា ការ​លោត​សម្លាប់​ខ្លួន​របស់​លោកស្រី ជា តារា នេះ គឺ​ជា​មនុស្ស​ទី​២ បន្ទាប់​ពី​បុរស​ម្នាក់​នៅ​តំបន់​បឹង​កក់ បាន​លោត​ទឹក​ពី​ស្ពាន​ជ្រោយចង្វារ​ដែរ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១។ លោកស្រី​ថា ពួកគេ​ទ័លច្រក អស់​សង្ឃឹម និង​ត្រូវ​បាត់បង់​ផ្ទះ​ដែល​ធ្លាប់​រស់​នៅ ព្រោះ​តែ​ក្រុមហ៊ុន និង​អាជ្ញាធរ​រាជធានី បង្ខំ​ពួកគេ និង​អ្នក​ភូមិ​នៅ​សេសសល់ ៧​ភូមិ ឲ្យ​ចាកចេញ​ពី​កន្លែង​ធ្លាប់​រស់​នៅ ទោះ​បី​លោក ហ៊ុន សែន បាន​កាត់​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់ ទំហំ ១២​ហិកតារ មក​ឲ្យ​ពួក​គាត់​អភិវឌ្ឍន៍​ក្ដី ក៏​អាជ្ញាធរ​នៅ​តែ​បង្ក​ភាព​តានតឹង​ដល់​ពលរដ្ឋ​ដដែល។

លោកស្រី​បន្ថែម​ថា៖ «ព្រោះ​គាត់​សកម្ម​ណាស់​ក្នុង​ការ​តស៊ូ​ដើម្បី​ផ្ទះ​របស់​គាត់ ដូច​ជា​ពួក​ខ្ញុំ​អ៊ីចឹង។ គេ​ធ្លាប់​ចាប់​គាត់​យក​ទៅ​ឃុំ​ខ្លួន ដូច​ជា​ពួក​ខ្ញុំ​ដែរ។ ខ្ញុំ​មាន​ការ​ឈឺ​ចាប់ ខ្ញុំ​អាណិត​គាត់ ហើយ​ខ្ញុំ​មិន​នឹក​ស្មាន​ថា គាត់​សុខ​ចិត្ត​ទៅ​ចោល​កូន​គាត់​ដោយសារ​គាត់​គិត​ខ្លី​ទេ»

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ក្នុង​ការ​រួម​សុខ​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​អំពី​បញ្ហា​មនុស្ស​ស្លាប់​បន្ត​បន្ទាប់ និង​អាច​បន្ត​មាន​អ្នក​ចង់​ធ្វើ​អត្តឃាត​ទៀត ព្រោះ​តែ​ការ​ចាត់ចែង និង​បែង​ចែក​ដីធ្លី​ក្នុង​តំបន់​បឹង​កក់ នៅ​ក្នុង​ភាព​អាថ៌កំបាំង និង​ស្មុគស្មាញ។

អ្នក​ភូមិ​បឹងកក់​ម្នាក់ គឺ​លោកស្រី កែវ ចាន់រស្មី បាន​សន្លប់​ព្រោះ​តែ​យំ​ស្ដាយ​លោកស្រី ជា តារា ដែល​ពួក​គេ​ទាំង​អស់​គ្នា​បាន​តស៊ូ​ទាមទារ​តវ៉ា​ដីធ្លី ផ្ទះ​សម្បែង​រួម​គ្នា​ច្រើន​លើក​ច្រើន​សា មិន​មាន​គ្រោះ​ថ្នាក់ តែ​ចុង​ក្រោយ​បែរ​ជា​លោកស្រី ជា តារា ទៅ​លោត​ទឹក​សម្លាប់​ខ្លួន ដោយ​ភាព​អស់​សង្ឃឹម​គ្មាន​កម្មសិទ្ធិ​ផ្ទះ ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ព្រម​កាត់​ដី​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​បឹងកក់ មក​ឲ្យ​ពលរដ្ឋ​សង់​ផ្ទះ​នៅ​ឯកជន៕

ព័ត៌មាន (29)
Share

អ្នក​អាន​អនាមិក

-លោកស្រី មូរ សុខហួរ ត្រូវបញ្ចប់ វប្បធម៌ យកសពពលរដ្ឋខ្មែរ ធ្វើអាជីព នយោបាយ

Nov 29, 2011 06:16 PM

អ្នក​អាន​អនាមិក

ប្ដីអ្នកស្រី ជា ដារ៉ា បដិសេធថា ការធ្វើ អត្ដឃាត លោតទឹកពីលើស្ពាន ជ្រោយចង្វារ មិនមែនមកពី រឿងបឹងកក់ ឡើយ

Nov 29, 2011 06:09 PM

អ្នក​អាន​អនាមិក

Reas Khmer u said right iam agree with u .

Nov 28, 2011 09:59 AM

អ្នក​អាន​អនាមិក

There's 1,000,000% is rightly in what's caused to suicidale by severed depression,anxieties,hopelessness and became a secondary khmerouge copycat victimized.We all khmer pple are real sympathize with her death and to her family who lost the loved ones and bless her in peace.We all just survived from khmerouge murderous in the past,but...this evilman is still haunting us khmer every daily life without end.The whole world is not near end...but karma cycle and life cycle will end one-man-rule sooner rather later.The world will read Hunsen's biography statement as like Saddam,Gadhafi and damn god hell Hunsen dictator finally.

Nov 26, 2011 08:33 PM

អ្នក​អាន​អនាមិក

កោះសន្តិភាពនិង​ដើមអំពិល​ជា​ឆ្កែរ​បស់ហ៊ុនសែនវាមិនដែល​ហ៊ាននិយាយ​អ្វី​ដែល​ធើ្វអោយ​ហ៊ុន​សែន​ទាស់ចិត្តនោះទេ។ស្រុកខ្មែមាន​មនុស្សធុននេះកាន់តែច្រើន​រាស្រ្តកាន់តែខ្លោចផ្សា។សួរថា​អាកោះសន្តិភាពនិង​អាដើមអំពិល​ដែលផ្សាយពីសកម្មភាពទាហាន​និង​ប៉ូលីស​ហ៊ុនសែន​វាយសម្លាប់បាតុកដែរ​រឺទេ។​តើវាដែល​ផ្សាយ​ពី​សកម្មភាពយួន​ដែល​វាបំផ្លាញត្រី​ក្នុងបឹងទន្លេសាបរាល់ថ្ងៃដែរឺទេ?
អរគុណអាស៊ីសេរីដែល​ព្យាយាម​នាំពត៍មាន​ពិតជូន​រាស្រ្តខ្មែរ​។​បើគ្មាន​អ្នកទេ​រាស្រ្ត​ខ្មែរ​ប្រាកដ​ជាឡប់ដោយសារតែអាកាសែត​ឆ្គួតជ្រូកពីរ​ខាងលើនេះជាក់ជាមិនខាន។

Nov 25, 2011 12:57 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល