ស្ថានភាព​អ្នក​បុរី​កីឡា​នៅ​ភ្នំ​បាត

អតីត​អ្នក​រស់​នៅ​បុរី​កីឡា មក​តាំង​ទីលំនៅ​ថ្មី នៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល បន្ទាប់​ពី​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ប្រើ​ហិង្សា​បណ្ដេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ៤ ខែ​មករា ឆ្នាំ ២០១២។
2012-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

រូប​ថត​ថ្ងៃ​ទី​៨ មករា ឆ្នាំ ២០១២ ដោយ ជី វីតា

1
ក្មេងៗ កំពុង​រត់​លេង​នៅ​ជំរំ​បណ្ដោះ​អាសន្ន​របស់​អ្នក​ភូមិ​បុរី​កីឡា នៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត។

2
បុរស​នេះ​កំពុង​សង់​រោង​បណ្ដោះអាសន្ន​កន្លែង​លក់​ទឹក​អំពៅ​របស់​គាត់។

3
អ្នក​ភាគ​ច្រើន​មិន​មាន​អ្វី​ប្រក់​រោង​បណ្ដោះអាសន្ន​របស់​គាត់​ទេ។ អ្នក​ខ្លះ​ប្រក់​កន្ទេល ខ្លះ​ក្រណាត់​សំពត់ ឬ​កៅស៊ូ និង​ខ្លះ​សំពត់​តង់។

4
អ្នក​ភូមិ​ខ្លះ​ទៀត មិន​មាន​អ្វី​ប្រក់ ឬ​​បិទ​បាំង​ទេ។

5
រោង​បណ្ដោះ​អាសន្ន​ខ្លះ​មាន​តែ​ប៉ុណ្ណឹង គឺ​ឈើ​បួន​ដើម ក្រណាត់​សំពត់​មួយ​ផ្ទាំង។

6
អ្នក​ភូមិ​ខ្លះ​ទទួល​បាន​សំពត់​កៅស៊ូ​តង់​មួយ​ផ្ទាំង។

7
លោក​យាយ​រូប​នេះ​ថ្លែង​ថា ពេល​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​បុរី​កីឡា គាត់​ប្រមូល​ឥវ៉ាន់​មិន​ទាន់​ទេ សូម្បី​តែ​ឆ្នាំង​បាយ​មួយ​ក៏​មិន​បាន។

8
អ្នក​ភូមិ​ត្អូញត្អែរ​ពី​ការ​លំបាក​ច្រើន​យ៉ាង។ កង្វះ​ទឹក​ក៏​ជា​បញ្ហា​ចោទ​ដែរ។

9
ដោយសារ​តែ​ដី​ចំណែក​មិន​ទាន់​បាន​ទទួល ហើយ​ផ្ទះ​មិន​ទាន់​បាន​សង់​នៅ ការ​សិក្សា​ក៏​មិន​ទាន់​បាន​បន្ត​ដែរ។

10
អ្នក​ភូមិ​ដែល​ស្ម័គ្រ​ចិត្ត​មក​មុន ទទួល​បាន​ដី​ទំហំ ៥ ម៉ែត្រ​គុណ​នឹង ១២ ម៉ែត្រ។ អ្នក​ខ្លះ​សង់​ផ្ទះ​បណ្ដោះ​អាសន្ន​បាន​គ្រាន់​បើ​បន្តិច។

11
ជំរំ​បណ្ដោះអាសន្ន​របស់​អ្នក​ភូមិ​បុរី​កីឡា​ថត​ពី​ច្រក​ចូល​ពេល​ល្ងាច។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

ហ៊ុនសែនអើយហ៊ុនសែន ពេលមានរឿងចឹងចឹងបាត់មុខទៅ​ណាបាត់ហើយ?

Feb 14, 2012 11:45 AM

អ្នក​អាន​អនាមិក

every body tell me where they live before ?? how they come to live in that place . it is difficult to say because they are also cambodia Poeple , but I want to tell them (( easy to make money is nothing , ))free owner was pass already in 1992 so they should forget a bout that chance my mother told me that if you spend money to buy land please tell you self double cheak ...

Jan 22, 2012 07:27 AM

អ្នក​អាន​អនាមិក

នេះជាវិធីលប់បំបាត់ភាពក្រីក្ររ របស់លោក នាយករដ្ដមន្រ្តី ហ៊ុន សែន ដោយរុះរើផ្ទះថ្មរ ចោលមកប្រក់តង់ជ្រកវិញ

Jan 15, 2012 03:24 AM

អ្នក​អាន​អនាមិក

the Pm Hun sen said " we had a peace " but still have the Khmer refugees the same during war. why Mr. Hun sen ?

Jan 14, 2012 03:04 PM

អ្នក​អាន​អនាមិក

oh my god ! What happening to my people ? How they gonna live like this? this is hell to my people.I would like to sprate this word to the world please help my people ,people hungry, sick ,shelter medication .I don,t understand this term for Hun sen year 2013 is coming close He don,t want the vote any more . Maybe he try to bring all Vietnames to live and take over cambodian people

Jan 14, 2012 01:20 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល