ប្រជាពលរដ្ឋខ្មែរកាត់ចិន ក៏មានជំនឿដូចពលរដ្ឋនៅឯប្រទេសចិន នោះដែរ គឺពួកគាត់បានទិញសម្ភារៈដើម្បីរៀបចំ និងតាំងលម្អផ្ទះតាមរបៀបចិន។

២០-មករា-២០១២៖ កន្លែងលក់គ្រឿងតុបតែងផ្ទះសម្រាប់ចូលឆ្នាំចិន នៅក្នុងហាងមួយ នារាជធានីភ្នំពេញ។ RFA/Mom Sophon

១៩-មករា-២០១២៖ អ្នកលក់គោមបុរាណចិន នៅតាមដងផ្លូវមួយ នារាជធានីភ្នំពេញ។ RFA/Vohar Cheath

១៩-មករា-២០១២៖ អ្នកលក់ផ្កាអង្គាសីល មើលថែផ្កា។ RFA/Vohar Cheath

២០-មករា-២០១២៖ អ្នកលក់ផ្កាអង្គាសីល កំពុងញញឹមដើម្បីទាក់ទាញម៉ូយឲ្យទិញផ្កា។ ផ្កាអង្គាសីល គឺជាផ្កាដែលពេញនិយមសម្រាប់ដាក់តាំងក្នុងផ្ទះ នៅពេលចូលឆ្នាំចិន។ RFA/Mom Sophon

២០-មករា-២០១២៖ ផ្កាអង្គាសីល ដែលគេដាក់តាំងលក់នៅក្បែរផ្សារអូរឫស្សី រាជធានីភ្នំពេញ។ ផ្កាអង្គាសីល គឺជាផ្កាដែលពេញនិយមសម្រាប់ដាក់តាំងក្នុងផ្ទះ នៅពេលចូលឆ្នាំចិន។ RFA/Mom Sophon

២០-មករា-២០១២៖ ពលរដ្ឋឈរទិញផ្កាស្បៃរឿង សម្រាប់តុបតែងលំអបុណ្យចូលឆ្នាំចិន។ RFA/Mom Sophon

២០-មករា-២០១២៖ អ្នកលក់ផ្កា និងក្រូច នារាជធានីភ្នំពេញ។ RFA/Mom Sophon

២០-មករា-២០១២៖ ពលរដ្ឋទិញដើមក្រូចដែលមានផ្លែ សម្រាប់ដាក់តាំងលំអ។ RFA/Mom Sophon

១៩-មករា-២០១២៖ អ្នកលក់ឪឡឹកនៅឱកាសបុណ្យចូលឆ្នាំចិន នារាជធានីភ្នំពេញ។ RFA/Vohar Cheath

១៩-មករា-២០១២៖ អ្នកលក់ឪឡឹកនៅឱកាសបុណ្យចូលឆ្នាំចិន នារាជធានីភ្នំពេញ។ RFA/Vohar Cheath

១៩-មករា-២០១២៖ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប នារាជធានីភ្នំពេញ តាំងលំអរូបតារាចិន ដើម្បីអបអរបុណ្យចូលឆ្នាំចិន។ RFA/Vohar Cheath

១៩-មករា-២០១២៖ យុវជន២នាក់ ដើរចេញពីផ្សារ ស៊ីធីម៉ល (City Mall) ក្នុងរាជធានីភ្នំពេញ។ ផ្សារស៊ីធីម៉ល ត្រូវបានគេតុបតែងដោយភ្លើងគោមចិនបុរាណ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន។ RFA/Vohar Cheath