តំបន់​អេកូ​ទេសចរណ៍​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ខេត្ត​រតនគិរី

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្រៅ មួយ​ក្រុម​រួម​គ្នា​បង្កើត​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ សម្រាប់​អ្នក​ទេសចរ​ដែល​និយម​ដំណើរ​កម្សាន្ត​តាម​ផ្លូវ​ទឹក​ទស្សនា​តំបន់​ព្រៃ​ឈើ​គ្រប់​ប្រភេទ និង​ជីវភាព​រស់នៅ​របស់​សហគមន៍​រស់នៅ​តំបន់​ព្រៃ​ភ្នំ​ផ្ទាល់។

នៅ​កណ្ដាល​ព្រៃ​ស្រោង​នា​តំបន់​ទ្រនាប់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជាប់​នឹង​មាត់​អូរ​តា​បូក ដែល​អ្នក​ភូមិ​ហៅ​ទីនោះ​ថា​ជា​មណ្ឌល​យន ឋិត​នៅ​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​តាវែង ក្នុង​ខេត្ត​រតនគិរី។ ទីនោះ​ឋិត​នៅ​ដាច់ស្រយាល​នៃ​តំបន់​ព្រៃ​ភ្នំ។ នៅ​រដូវ​ប្រាំង គេ​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ដោយ​ម៉ូតូ ឬ​ទូក​ម៉ាស៊ីន​តាម​ដង​ទន្លេ​សេសាន និង​បន្ត​ចូល​ទៅ​ដង​អូរ​តា​បូក ដែល​មាន​ប្រភព​ដើម​រហូត​ដល់​តំបន់​កន្ទុយ​នាគ​ជាប់​នឹង​ប្រទេស​វៀតណាម។ ចំណែក​នៅ​រដូវ​វស្សា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​មាន​ការ​លំបាក​ខ្លាំង មិន​អាច​ប្រើ​មធ្យោបាយ​ម៉ូតូ​បាន​ឡើយ ក្រៅ​ពី​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​ម៉ាស៊ីន​បញ្ច្រាស​ទឹក​ហូរ​កួច​ត្របាញ់។

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​ព័ត៌មាន​ពិស្ដារOpens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។