រូបត្លុកនយោបាយ​៖ គ្មាន​អ្វី​សម្រាប់​លោក ស៊ី ជីនពីង (Xi Jinping) នៅ​ទី​នេះ​ទេ!

ដោយ វិទ្យុអាស៊ីសេរី
2024.11.13
រូបត្លុកនយោបាយ​៖ គ្មាន​អ្វី​សម្រាប់​លោក ស៊ី ជីនពីង (Xi Jinping) នៅ​ទី​នេះ​ទេ! រូបត្លុកនយោបាយ​៖ គ្មាន​អ្វី​សម្រាប់​លោក ស៊ី ជីនពីង (Xi Jinping) នៅ​ទី​នេះ​ទេ!
រូប៖ RFA

កម្ពុជា​បាន​និយាយ​កាល​ពី​ខែ​មុន​ថា មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ​ដែល​ចិន​ផ្តល់​មូលនិធិ​សាងសង់ នៅ​ឈូង​សមុទ្រ​ថៃ នឹង​ត្រូវ​គេ​បើក​ឱ្យ​កងទ័ព​ជើងទឹក​បរទេស​ទាំង​អស់​ចូល​ទស្សនកិច្ច​នៅ​ពេល​បញ្ចប់​​ការ​ធ្វើ ​«ទំនើបកម្ម»។ ទន្ទឹម​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​នានា​​ថា​ ចិន​កំពុង​បង្កើត​វត្តមាន​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​មូលដ្ឋាន​ក្បែរ​ដែនទឹក​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ម្នាក់​បាន​និយាយ​ថា ទីតាំង​កំពង់ផែ​រាម​នៅ​ខេត្ត​ព្រះសីហនុ​នេះ នឹង​ត្រូវ​បើក​ចំហ​ចំពោះ​​កងទ័ព​ជើង​ទឹក​ទាំងអស់ សម្រាប់ «ការ​សង្គ្រោះ​មនុស្សធម៌ និង​គ្រោះមហន្តរាយ ឬ ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា»។ ការចូលរួម​ពាក់ព័ន្ធ​របស់​ចិន​កាន់តែ​ជ្រៅ​ក្នុង​ការ​ពង្រីក​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក និង​ប្រទេស​ជិតខាង​មួយ​ចំនួន​របស់​កម្ពុជា ព្រួយបារម្ភ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។