ប័ណ្ណសារព័ត៌មាន
2023-11-25
នៅមិនដល់១០០ថ្ងៃនៃការឡើងមកកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តពីឪពុករបស់លោក សមិទ្ធផលដ៏លេចធ្លោមួយដែលលោកនាំមកជូនសង្គមជាតិនោះ គឺ«ការបំពុលសង្គម» និង«គំរាមកំហែង»កាន់តែខ្លាំងឡើងៗប្រឆាំងនឹងក្រុមអ្នករិះគន់រដ្ឋាភិបាល។ ក្រុមយុវជនអះអាងប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សកាន់អំណាចកំពុងពង្រឹងក្រុមវាយប្រហារនៅលើបណ្តាញសង្គមកាន់តែខ្លាំងដើម្បីបំពុលសង្គម។
2023-11-21
មិនខុសពីសម័យកាលខ្មែរក្រហម រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នបន្តយកទ្រឹស្តី «ជីកស្មៅជីកទាំងឫស» មកអនុវត្តតពីឪពុករបស់លោក។ ការណ៍នេះ ត្រូវគេមើលឃើញថា ដើម្បីគាស់រម្លើងកុំឱ្យមានសំឡេងក្រុមអ្នករិះគន់ ឬអ្នកនយោបាយដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល នៅលើសង្វៀននយោបាយកម្ពុជា។
2023-11-13
ពេលឡើងកាន់តំណែងបន្តពីឪពុកបានមួយខែ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អួតប្រាប់កម្មកររាប់ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែកញ្ញាថា លោកបានខំដើរទាក់ម៉ូយ ឬទាក់ទាញអ្នកវិនិយោគឱ្យមករកស៊ីនៅស្រុកខ្មែរ ព្រមទាំងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ហើយចុះកិច្ចព្រមព្រៀងបង្កើនជើងហោះហើរជាដើម។
2023-10-30
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅគណបក្សសម្ព័ន្ធមិត្តនឹងគណបក្សរបស់លោកទាំង២៧ ឱ្យត្រៀមខ្លួនកម្ចាត់អ្នកនយោបាយមួយក្រុម ដែលលោកចោទប្រកាន់ថា ជាក្រុមជ្រុលនិយម។
2023-10-27
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានច្រានចោលសំណើរបស់យុវជនចលនាមាតាធម្មជាតិ ៣រូប រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលស្នើសុំចាកចេញពីប្រទេសកម្ពុជាទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ ឈ្មោះ Right Livelihood ក្រោមហេតុផលថា «មិនមែនជារឿងចាំបាច់»។
2023-10-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងអួតអាងប្រាប់ទៅកាន់ក្រុមមេដឹកនាំពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងខែកញ្ញា ថា កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ឬប្រទេសអ្នកមាន ប្រកបដោយ «ភាពរឹងមាំ រស់រវើក រុងរឿង និងវិបុលភាព» នៅត្រឹមឆ្នាំ២០៥០។
2023-10-22
មិនខុសពីឪពុករបស់លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់កម្ពុជាកាន់តែខ្លាំងទៀតជាមួយចៅហ្វាយនាយចិន លើគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងពេលដែលលោកទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3rd BRF) នៅរដ្ឋធានីប៉េកាំង (Beijing) កាលពីសប្ដាហ៍មុន។
2023-10-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធានាអះអាងតាមសារជាសំឡេងរបស់លោកអំពីករណីនិស្សិតខ្មែរប្រមាណ ៤៥០នាក់ ដែលកំពុងជាប់នៅប្រទេសអ៊ីស្រាអែល (Israel) ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហាម៉ាស (Hamas) ថា រដ្ឋាភិបាលរបស់លោកមិនទុកពួកគេចោលឡើយ។
2023-10-01
គោលការណ៍ «ចេះ គឺជាប់» គឺជាពាក្យពេចន៍ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនរួញរានឹងលើកយកមកសូត្របញ្ជាទៅមន្ត្រីក្រោមឱវាទរបស់លោកឱ្យរៀបចំយន្តការប្រលងជ្រើសរើសមន្ត្រីរាជការនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧នេះ។
2023-09-26
ក្នុងពេលថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតលើកទី៧៨របស់អង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនក្លាហានហ៊ានប្រាប់ពិភពលោកអំពីសមិទ្ធផលដ៏លេចធ្លោមួយ ដែលរដ្ឋាភិបាលរបស់លោកសម្រេចបានក្នុងរយៈពេលតែ១ខែនៃការឡើងកាន់អំណាចឡើយ។
2023-09-19
រដ្ឋាភិបាលអះអាងថា ដំណើរទស្សនកិច្ចផ្លូវការទ្វេភាគីជាលើកដំបូងរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅជួបក្រុមមេដឹកនាំចិន សម្រេចបាននូវ «លទ្ធផលយ៉ាងធំធេង» ទាំងផ្នែកទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី ផលប្រយោជន៍សេដ្ឋកិច្ច និងការវិនិយោគជាដើម។
2023-09-17
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមាន «ភាពរឹងម៉ាំ» ដោយរក្សាបាននូវអត្រាមានការងារធ្វើ «ខ្ពស់ប្រមាណជាង៩៩%» នៃកម្លាំងពលកម្មសរុប១០លាន៨សែននាក់។
2023-09-11
អស់រយៈពេលជាង៤ទសវត្សរ៍ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា កាដូដ៏ធំមួយដែលគណបក្សនេះ ផ្តល់ជូនដល់សង្គមកម្ពុជា នោះគឺគម្លាតកាន់តែខ្លាំងឡើងៗ រវាងអ្នកមានលុយមានអំណាច និងអ្នកក្រ។ ពាក្យស្លោក «អរគុណសន្តិភាព» កំពុងត្រូវបានក្រុមអ្នកមានលុយមានអំណាចយកមកបិទបាំងមហិច្ឆតាបន្តក្ដោបក្ដាប់អំណាចផ្តាច់មុខរបស់ខ្លួន ដោយផាត់ចោលសំឡេងប្រឆាំង ក្នុងអ្វីមួយដែលគណបក្សនេះ ហៅថា «ទោះក្នុងតម្លៃណាក៏ដោយ»។
2023-09-07
ក្រោមផែនការផ្ទេរអំណាចតពូជជាកញ្ចប់ ដែលមានអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាស្ថាបនិក កម្ពុជាបច្ចុប្បន្នកំពុងត្រូវបានប្រែក្លាយទៅជាប្រទេសឈានមុខគេមួយ ដែលមានរដ្ឋាភិបាលក្បាលធំដឹកនាំដោយប្រព័ន្ធគ្រួសារ បក្ខពួក សែស្រឡាយនិយម។
2023-09-04
នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត នឹងមកថ្លែងសុន្ទរកថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់លោកជានាយករដ្ឋមន្ត្រីកម្ពុជា នៅឯមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក (New York) សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ។